ក្រោយផុតឱសានវាទ អតីតសណ្ឋាគារអង្គរមានជ័យ ត្រូវបានគណៈកម្មការចម្រុះចុះហ៊ុំព័ទ្ធ នៅ​ថ្ងៃនេះ ដោយសារអគារមានសភាពចាស់ទ្រុឌទ្រោម

2025/05/21 09:21:54 pm        508

ភ្នំពេញ៖ ក្រោយរយៈពេល១៥ថ្ងៃ នៃថ្ងៃឱសានវាទ ក្រុមការងារគណះកម្មការចម្រុះ បាន​ចុះ​ទៅ​ហ៊ុំព័ទ្ធ​​អគារស​ហកម្មសិទ្ធ ( អតីតសណ្ឋាគារអង្គរមានជ័យ ) ស្ថិតតាមបណ្តោយ​មហា​វិថី​ព្រះ​មុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ការចុះហ៊ុំព័ទ្ធនេះធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយ​ក្រុម​ការងារ​បច្ចេក​ទេស​ជំនាញ នៃក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ សហការជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​រដ្ឋបាល​ខណ្ឌ៧មករា ដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌ។

ឯកឧត្តម ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ដែល​ជា​ប្រធាន​ក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ បានប្រាប់ឱ្យដឹងថា ការងារ​នេះ ក្រុមជំនាញបានចំណាយពេលជិត៩ខែមកហើយ ក្នុងការដោះ​ស្រាយ​គោល​នយោបាយ​សម្រប​សម្រួល ជូនពលរដ្ឋ៦៥គ្រួសារ ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិនេះ ខណៈបច្ចុប្បន្នមាន៦១គ្រួសារ បានទទួលយកការដោះស្រាយ និង០៤​គ្រួសារ​ទៀត​ពុំ​ទាន់​សម្រប​សម្រួល​ត្រូវ​នៅឡើយ ។

ដោយកត្តាព្រួយបារម្ភខ្ពស់ ពីគុណភាពសំណង់មានសភាពចាស់ទ្រុឌទ្រោម ដែលអាច​ប្រឈម​នឹង​ការ​បាក់​រលំជាយថាហេតុបានគ្រប់ពេល ទើបក្រសួងរៀបចំដែនដី ដែលជាក្រសួងជំនាញ លើ​ការ​គ្រប់​គ្រង​សំណង់ ត្រូវចាំបាច់គិតគូរ និងដោះស្រាយកិច្ចការងារនេះឱ្យបានលឿន និងរហ័សបំផុត ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ឱ្យដឹងថា ៖ ក្នុងនាមអាជ្ញាធរដែនដី លោក​បាន​ណែ​នាំ​ឱ្យ​មន្ត្រី​ចុះផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ពលរដ្ឋទាំងអស់ដែលរស់នៅជុំវិញតំបន់នោះ ឱ្យ​បង្កើន​ស្មារតីប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថានភាពអគារ អាចប្រឈម​នឹង​ការ​បាក់​រលំ​បាន​ដោយ​មិន​កំណត់​​ពេល​វេលានោះឡើយ ។

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំសរុប ៥៩០​ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ ។ អាគារនេះ មានទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​កែង​រវាង​មហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ​៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់​អគារនេះមានអាយុ ៧៥ឆ្នាំហើយ ៕ អត្ថបទ ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm