អ្នកនាំចូលអាមេរិក ប្រញាប់បង្កើតភណ្ឌាគារគយមានដែនកំណត់ ស្របពេលពន្ធរបស់លោក Trump

2025/05/21 02:30:51 pm        71

ក្រុមហ៊ុនដែលនាំទំនិញចូលទៅសហរដ្ឋអាមេរិក ពីប្រទេសចិន កំពុងប្រញាប់ប្រញាល់ផ្លាស់ប្តូរឃ្លាំងស្តុកទំនិញធម្មតា ទៅជាមូលដ្ឋានដែលត្រូវបានលើកលែងពីពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឬហៅថា ភណ្ឌាគារគយមានដែនកំណត់ រហូតដល់ពួកគេត្រៀមលក់ទំនិញចេញ។

អាមេរិក មានឃ្លាំងភណ្ឌាគារជាង ១.៧០០កន្លែង ដែលទំនិញនាំចូលអាចរក្សាទុកបានដោយមិនចាំបាច់បង់ពន្ធអាករភ្លាមៗ ដូចជាពន្ធគយជាដើម ដែលបច្ចុប្បន្នមាន ៣០% សម្រាប់ការដឹកជញ្ជូនពីចិន។ ថ្លៃសេវាពន្ធបែបនេះត្រូវបានបង់តែនៅពេលដែលទំនិញចាកចេញពីឃ្លាំងភណ្ឌាគារប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យអាជីវកម្មគ្រប់គ្រងមូលនិធិកាន់តែមានប្រសិទ្ធភាព នៅពេលមានការប្រែប្រួលគោលនយោបាយពាណិជ្ជកម្មខ្លាំង។

ការប្រញាប់ប្រញាល់បង្កើតឃ្លាំងស្តុកភណ្ឌាគាររបស់អាមេរិក សម្រាប់ទំនិញនានា រាប់ចាប់ពីសម្លៀកបំពាក់ រហូតដល់គ្រឿងបន្លាស់រថយន្តនេះ គឺជាការប្រថុយរបស់អ្នកនាំចូលមួយចំនួន ដែលជឿថាការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងគ្រាន់តែជាគោលនយោបាយរយៈពេលខ្លីរបស់រដ្ឋបាលលោក Trump ប៉ុណ្ណោះ។

ប្រភពឧស្សាហកម្មចំនួន៤ បានប្រាប់ថា ដោយសារតែសង្គ្រាមពន្ធរបស់លោក Trump ឃ្លាំងភណ្ឌាគារជាច្រើនឥឡូវនេះមានស្តុកទំនិញយ៉ាងពេញទំហឹង ហើយតម្លៃសម្រាប់កន្លែងទំនេរនៅក្នុងឃ្លាំងទាំងនោះក៏កើនឡើងខ្លាំងដែរ ដោយជំរុញឱ្យក្រុមហ៊ុននានាស្នើទៅទីភ្នាក់ងារគយ និងការការពារព្រំដែនរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកឃ្លាំងបែបនេះបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ក្រុមតាលីបង់ សម្លឹងមើលពាណិជ្ជកម្មរូបិយប័ណ្ណក្នុងស្រុកជាមួយប្រទេសរុស្ស៊ី និងចិន
2025/05/23 11:54:46 am        1
មេដឹកនាំអឺរ៉ុប ស្នើឱ្យសហភាពអឺរ៉ុប បង្កភាពកាន់តែងាយស្រួលក្នុងការបណ្តេញឧក្រិដ្ឋជនបរទេស
2025/05/23 11:50:38 am        1
លោក Netanyahu តែងតាំងឧត្តមសេនីយ David Zini ជាប្រមុខបន្ទាប់នៃអង្គភាពចារកម្ម Shin Bet
2025/05/23 11:47:32 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមតាលីបង់ សម្លឹងមើលពាណិជ្ជកម្មរូបិយប័ណ្ណក្នុងស្រុកជាមួយប្រទេសរុស្ស៊ី និងចិន

2025/05/23 11:54:46 am
​មេដឹកនាំអឺរ៉ុប ស្នើឱ្យសហភាពអឺរ៉ុប បង្កភាពកាន់តែងាយស្រួលក្នុងការបណ្តេញឧក្រិដ្ឋជនបរទេស
2025/05/23 11:50:38 am
​លោក Netanyahu តែងតាំងឧត្តមសេនីយ David Zini ជាប្រមុខបន្ទាប់នៃអង្គភាពចារកម្ម Shin Bet
2025/05/23 11:47:32 am
​ចិន និងហ្វីលីពីន ស្តីបន្ទោសដាក់គ្នាជាថ្មី ចំពោះការប្រឈមមុខដ៏តានតឹងនៅសមុទ្រចិនខាងត្បូង
2025/05/23 11:45:02 am
​ម្សៅមួយចំនួនទៅដល់ហ្កាហ្សា ហើយការបិទផ្លូវត្រូវបានបន្ធូរបន្ថយ ខណៈក្រុមជំនួយអំពាវនាវបន្ថែមទៀត
2025/05/23 11:36:25 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/20 09:20:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/23 01:04:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am