បេសកជនរងរបស់អាមេរិក៖ លីបង់ត្រូវធ្វើការបន្ថែមទៀត ដើម្បីឲ្យក្រុមហេសបូឡារំសាយអាវុធ

2025/05/21 10:54:19 pm        46

បេសកជនរងសហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោកស្រី Morgan Ortagus បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសលីបង់ ត្រូវបន្តធ្វើការច្រើនទៀត ដើម្បីឲ្យក្រុមហេសបូឡារំសាយអាវុធ បន្ទាប់ពីសង្គ្រាមរវាងក្រុមគាំទ្រដោយអ៊ីរ៉ង់ និងអ៊ីស្រាអែល។  

ជាផ្នែកនៃកិច្ចព្រមព្រៀងមួយ បានព្រមព្រៀងគ្នា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារយៈពេល ១៤ខែ កាលពីខែវិច្ឆិកា ឆ្នាំមុន ក្រុមហេសបូឡា ត្រូវដកអ្នកប្រយុទ្ធរបស់ខ្លួន នៅភាគខាងជើងនៃទន្លេ Litani របស់ប្រទេសលីបង់ ខណៈដែលអ៊ីស្រាអែល ត្រូវដកកងកម្លាំងរបស់ខ្លួនទាំងអស់ ចេញពីលីបង់ភាគខាងត្បូង។

កងទ័ពលីបង់ បាននិងកំពុងដាក់ពង្រាយនៅក្នុងតំបន់ ខណៈកម្លាំងអ៊ីស្រាអែល បានដកខ្លួនចេញ និងបាននិងកំពុងរុះរើហេដ្ឋារចនាសម្ព័ន្ធហេសបូឡា នៅទីនោះ។

កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏មានវត្តមាននៅក្នុងតំបន់នេះ និងដើរតួនាទី ក្នុងការត្រួតពិនិត្យបទឈប់បាញ់។

លោកស្រី Ortagus បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចនៅប្រទេសកាតា(Qatar Economic Forum) ដោយសំដៅលើកិច្ចខិតខំប្រឹងប្រែង ដើម្បីដកហូតអាវុធទាំងអស់ពីក្រុមហេសបូឡា។

លោកស្រី បានបន្ថែមថា៖«ទោះជាយ៉ាងណា មានកិច្ចការជាច្រើនទៀត ដែលត្រូវបន្តធ្វើ»។

លោកស្រី Ortagus បាននិយាយក្នុងសន្និសីទនៅប្រទេសកាតា ដោយអំពាវនាវឲ្យអ្នកនយោបាយលីបង់ «ធ្វើការសម្រេចចិត្ត»ថា៖«យើងនៅក្នុងសហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានការរំសាយអាវុធទាំងស្រុង របស់ក្រុមហេសបូឡា។ ដូច្នេះ នេះមិនមែននិយាយតែអំពីភាគខាងត្បូងនៃទន្លេLitani នោះទេ គឺនិយាយនៅក្នុងប្រទេសទាំងមូល»។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm