រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមការពារជីវៈចម្រុះ ដើម្បីអភិវឌ្ឍន៍ជា​តិ​ប្រកប​ដោយ​ចីរភាព

2025/05/21 11:23:19 pm        462

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារជីវៈចម្រុះ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិ ប្រចាំ​ឆ្នាំ២០២៥» ក្រោមប្រធានបទ «សុខដុមនីយកម្មជាមួយធម្មជាតិ និង​ការ​អភិរក្ស​ដោយ​ចីរភាព» នៅអនុវិទ្យាល័យហ៊ុន សែន ទួល សូភី ខេត្តត្បូងឃ្មុំ។

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា៖ «យើងត្រូវបន្តសាមគ្គីគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យផ្ទះរបស់យើងស្អាត មានភាពបៃតង និងមានចីរភាពរហូតទៅ ដើម្បីធានាបាននូវសុខុមាលភាពសម្រាប់ប្រជាជនគ្រប់ជំនាន់»។ ការអំពាវនាវនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការយល់ដឹងពីតម្លៃជីវៈចម្រុះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅរបស់មនុស្ស ធម្មជាតិ និងសង្គម។ ជីវៈចម្រុះផ្តល់នូវសេវាសំខាន់ៗចំនួន៤ គឺ៖ សេវាផ្គត់ផ្គង់ សេវានិយ័តកម្ម សេវាវប្បធម៌ និងសេវាគាំទ្រ ដែលរួមចំណែកយ៉ាងធំធេងដល់វិស័យសេដ្ឋកិច្ច បរិស្ថាន និងទេសចរណ៍។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងការពារចំពោះហានិភ័យនៃការបាត់បង់ជីវៈចម្រុះ។ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយលើការបំផ្លាញទីជម្រក ដែលបង្កការគំរាមកំហែងដល់ជីវភាពរស់នៅរបស់មនុស្សជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោក។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានគូសបញ្ជាក់ពីការការពារធនធានធម្មជាតិ និងបរិស្ថាន ជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែង ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំសំខាន់បីគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

 

ក្រសួងក៏កំពុងបន្តចែកកូនឈើ កូនត្នោតដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងប្រជាសហគមន៍ ដើម្បីបង្កើនគម្របព្រៃឈើ និងប្រែក្លាយកម្ពុជាជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ក្នុងនាមជាប្រទេសហត្ថលេខី និងស្ថាប័នបង្គោលទទួលបន្ទុកអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ការចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការការពារ ស្រឡាញ់ និងថែរក្សាបរិស្ថាន ដោយចាប់ផ្ដើមពីខ្លួនយើង ចាប់ផ្ដើមពីថ្ងៃនេះតទៅ គឺជាកិច្ចការដ៏ចាំបាច់បំផុត៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        58
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        41
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm