លីបង់និយាយថា មនុស្ស ៩នាក់ បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

2025/05/21 11:40:59 pm        87

ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានបណ្តាល ឲ្យមនុស្ស ៩នាក់ រងរបួស នៅភាគខាងត្បូងប្រទេសនេះ ជាការវាយប្រហារចុងក្រោយបំផុត បើទោះជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាក៏ដោយ។

តាមសេចក្តីរាយការណ៍ ការវាយប្រហារចុងក្រោយ ដែលយោធាអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់សមាជិកនៃកងកម្លាំងសម្រាំង Radwan របស់ក្រុមហេសបូឡា នៅក្នុងតំបន់ព្រំដែននៃទីក្រុង Hula។

ក្រសួងសុខាភិបាលលីបង់កាលពីថ្ងៃអង្គារ បាននិយាយថា៖«យានដ្រូនរបស់អ៊ីស្រាអែលដែលជាសត្រូវនេះ» បានត្រូវចំម៉ូតូមួយគ្រឿង នៅក្នុងតំបន់ឆ្នេរក្រុង Tyre។ 

ក្រសួងបាននិយាយថា មនុស្ស ៩នាក់ បានរងរបួស នៅក្នុងការវាយប្រហារនេះ ក្នុងនោះ ៣នាក់ ស្ថិតក្នុង «ស្ថានភាពធ្ងន់ធ្ងរ» ដោយបន្ថែមថា កុមារពីរនាក់ គឺស្ថិតក្នុងចំណោមជនរងគ្រោះ។ 

អ៊ីស្រាអែលបានបន្តបើកការវាយប្រហារលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន បើទោះបីជាបទឈប់បាញ់កាលពីខែវិច្ឆិកា ដែលព្យាយាមបញ្ឈប់អរិភាពជាងមួយឆ្នាំ ជាមួយក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ រួមទាំងសង្គ្រាមពេញបន្ទុករយៈពេលពីរខែ។ 

នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ មានតែកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកងទ័ពលីបង់ប៉ុណ្ណោះ ដែលគួរតែត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់ ទោះបីជាអ៊ីស្រាអែល បានរក្សាកងកម្លាំងរបស់ខ្លួន នៅក្នុងតំបន់ចំនួន ៥ ដែលខ្លួនបានប្រកាសជាយុទ្ធសាស្ត្រក៏     ដោយ។ 

ប្រទេសលីបង់ បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ចប់ការវាយប្រហាររបស់ខ្លួន និងដកកងទ័ពចេញទាំងអស់។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm