ស៊ូដង់ចោទប្រកាន់អារ៉ាប់រួមថាបានវាយប្រហារដោយយានដ្រូនលើទីក្រុង Port Sudan ក្នុងខែឧសភានេះ

2025/05/22 12:25:10 am        59

ស៊ូដង់ និយាយថា ប្រទេសអារ៉ាប់រួមគឺជាអ្នកឈរនៅពីក្រោយការវាយប្រហារលើទីក្រុង Port Sudan ក្នុងខែនេះ ដោយពួកគេបានចោទប្រកាន់រដ្ឋឈូងមួយនេះជាលើកដំបូងពីការធ្វើអន្តរាគមន៍យោធាដោយផ្ទាល់នៅក្នុងសង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ។

អារ៉ាប់រួមបានច្រានចោលការចោទប្រកាន់មួយនេះនៅក្នុងសេចក្តីថ្លែងការណ៍ ហើយពួកគេនិយាយថា ពួកគេសូមធ្វើការថ្កោលទោសការវាយប្រហារខាងលើ ។

មន្រ្តីអារ៉ាប់រួមមួយរូបនិយាយថា វាគឺជារឿងគួរឲ្យសោកស្តាយជាពន់ពេកកាលដែលអាជ្ញាធរទីក្រុង Port Sudan បន្តប្រព្រឹត្តអំពើហិង្សាលើពលរដ្ឋខ្លួនឯងបែបនេះ ពួកគេបែរជាមិនស្វែងរកការស្តីបន្ទោសពីទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ជម្លោះផ្ទៃក្នុងស៊ូដង់ តែបែរជាទម្លាក់ការចោតប្រកាន់គ្មានមូលដ្ឋានទៅលើអ្នកដទៃបែបនេះទៅវិញ ។

ថ្លែងនៅបុរីញូវយ៉កកាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតស៊ូដង់ប្រចាំនៅអង្គការសហប្រជាជាតិ(UN) លោក Al-Harith Idriss Al-Harith Mohamed បានចោទប្រកាន់ថា ការវាយប្រហារកាលពីថ្ងៃទី ៤ ខែឧសភា លើរដ្ឋធានី Port Sudan ធ្វើឡើងដោយយន្តហោះចម្បាំង MQ-9 ឬ MQ-9B ហើយនិងយានដ្រូន អត្តឃាត Kamikaze បាញ់ចេញពីមូលដ្ឋានទ័ពនៅអារ៉ាប់រ៉ួមស្ថិតក្នុងសមុទ្រក្រហម ដោយមានជំនួយពីនាវាអារ៉ាប់រួម ។

លោក Mohamed បានចោទប្រកាន់ថា ការវាយប្រហារលើទីក្រុង Port Sudan គឺជាការសងសឹកមួយសម្រាប់ការវាយប្រហាររបស់កងទ័ពកាលពីរយៈពេល ១ថ្ងៃមុន លើយន្តហោះចម្បាំងអារ៉ាប់រួម នៅទីក្រុង Nyala គ្រប់គ្រងដោយកងកម្លាំង RSF ដែលលោកនិយាយថា បានសម្លាប់ជនបរទេស ១៣នាក់ រួមទាំងពលរដ្ឋអារ៉ាប់រួមផងដែរ ។

សូមបញ្ជាក់ថា ស៊ូដង់បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអារ៉ាប់រួមក្នុងខែនេះ ដោយពួកគេនិយាយថា មហាអំណាចឈូងសមុទ្រមួយនេះ ជួយដល់កងកម្លាំង RSF ជាមួយនឹងការផ្គត់ផ្គង់អាវុធយុទ្ធភណ្ឌទំនើបនៅក្នុងជម្លោះខ្ទេចខ្ទាំ ដែលបានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីការខ្វែងគំនិតគ្នាលើការរួមបញ្ចូលគ្នាកងកម្លាំងទាំង ២ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm