ចាន់ វឌ្ឍនាកា ​តាម​ស្មើ​កំណត់ត្រា ​ហុក​ សុចិ​ត្រា​ អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ AFF Championship

2021/12/16 10:19:14 am        1.1 K

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្លិប​​បឹងកេត ចាន់ វឌ្ឍនាកា បាន​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​ខ្សែប្រយុទ្ធ​កម្ពុជា​លោក ហុក សុចិ​ត្រា ​ហើយ​ក្នុងនាម​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន AFF Championship​។ ​​ក្រុម​គោព្រៃ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ឡាវ ៣-០ ក្នុងជំនួប​ទី៣ ក្នុង​ពូ​ល B ដោយ​គ្រាប់​បាល់​របស់​ ចាន់ វឌ្ឍនាកា ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​វគ្គ​ទី១ នៅ​នាទី​ទី៣១ និង​មួយ​គ្រាប់​ទៀត​តែ​ត​បញ្ចូល​ទី​នៅ​នាទី​ទី៤១​។

​​មួយ​គ្រាប់​ទៀត​របស់​កម្ពុជា​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​បឹ​កកេ​ត​មួយរូប​ទៀត​គឺ សៀង ច​ន្ធា​ នៅ​នាទី​ទី៧៤ និង​ឱកាស​ជាច្រើន​ទៀត​របស់​កម្ពុជា​តែ​គ្មាន​សំណាង​។ ​​ពីរ​គ្រាប់​របស់​ ចាន់ វឌ្ឍនាកា​ យប់មិញ​ធ្វើ​គេ​មាន​គ្រាប់​បាល់​សរុប ៥គ្រាប់​នៅ​ព្រឹត្តិការណ៍ AFF Championship នេះ​បន្ទាប់ពី​រកបាន​កាលពី​ឆ្នាំ២០១៦ ពីរ​គ្រាប់ និង​ឆ្នាំ២០១៨ មួយ​គ្រាប់​តាម​ស្មើ​លោក ហុក សុចិ​ត្រា ​ដែលមាន​ប្រាំ​គ្រាប់​ដូចគ្នា​។​ ​​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​កម្ពុជា​លោក Ryu Hiroshe បាន​សំដែង​អារម្មណ៍​រីករាយ​តាមរយៈ​ជ័យជំនះ​លើក​នេះ ដែល​នេះ​ជា​ជ័យជំនះ​តាម​ការរំពឹងទុក​រប​ស់​ក្រុម​ទាំងមូល ហើយ​ជាក់ស្តែង​ក្រុម​របស់លោក​នៅតែ​បន្ត​ការគ្រប់គ្រង​បាល់ ឱ្យ​បាន​ច្រើន​លើស​គូប្រកួត​។

ចំពោះ​ការប្រកួត​ចំពោះមុខ​ទល់នឹង​វៀតណាម​លោក​មិនអាច​ទាយ​ទុក​បានឡើយ តែ​ក្រុម​របស់លោក​នឹងធ្វើ​ឱ្យ​ពី​អស់លទ្ធភាព​។ ​ងាក​​មក​គ្រូបង្វឹក​ឡាវ​លោក V.Selvaraj ទោះបី​ចាញ់​កម្ពុជា ៣-០ តែ​លោក​គិតថា ​នេះជា​ការប្រកួត​ដែល​ឡាវ​ធ្វើ​បានល្អ​ជាងគេ​ប្រៀបធៀប​នឹង​ប្រកួត​មុនៗ ដោយ​កូនក្រុម​របស់លោក​បង្កើត​ឱកាស​បាន​ច្រើន តែ​កម្ពុជា​ជា​ក្រុម​មានប្រៀប​ជាង​តាមរយៈ​បទពិសោធ​របស់​ពួកគេ​។ ​​សូមបញ្ជាក់ថា ​ថ្វីបើ​ទទួលបាន​ជ័យជំនះ​ក៏ពិតមែន​កម្ពុជា​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ តែ​នៅសល់​មួយ​ប្រកួត​ចុងក្រោយ​ទល់នឹង​វៀតណាម​នៅ​ថ្ងៃទី១៩ ខែធ្នូ​នេះ​ ខណៈ​ឡាវ​បញ្ចប់​បេសកកម្ម​ហើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm