កីឡាការិនីជិត ៥០នាក់ ចូលរួមធ្វើតេស្ដជម្រើសជាតិ U19 កម្ពុជា ត្រៀមការប្រកួតជើងឯកអាស៊ាន ខែក្រោយ

2025/05/22 12:42:10 am        282

ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា បានចាប់ផ្ដើមធ្វើតេស្ដហើយ ដើម្បីចម្រាញ់ធនធានកីឡាការិនីឆ្នើមៗត្រៀមការប្រកួតជើងឯកបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN U19 Girls’ Championship 2025 នៅប្រទេសវៀតណាម នាថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

បេសកកម្មក្រុមជម្រើសជាតិនារី U19 កម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹក ឈឺន នីផា នេះ ត្រូវបានកោះហៅកីឡាការិនីវ័យក្មេងចំនួន ៤៥នាក់ចូលរួមធ្វើតេស្ដសមត្ថភាពដំណាក់កាលទី១ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលាបាល់ទាត់ជាតិបាទី ។

ចំពោះកីឡាការិនី ដែលបានកោះហៅមកធ្វើតេស្ដនេះដែរ រួមមានសមាជិកសមាគមក្លិបបាល់ទាត់មីស្ទើរលេង ១០នាក់, ក្លិបបាល់ទាត់សៀមរាប ៩នាក់, ក្លិបបឹងកេត ៦នាក់, ណាហ្គាវើលដ៏ ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, វិសាខា ៥នាក់, ភ្នំពេញក្រោន ២នាក់ និងសមាជិកក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ២នាក់។ សម្រាប់លក្ខណៈ នៃការធ្វើតេស្ដនេះដែរ នៅមិនទាន់បញ្ជាក់នឹងធ្វើប៉ុន្មានដំណាក់កាលនៅឡើយទេ។

គួរដឹងថា យុទ្ធនាការប្រកួតពានរង្វាន់ ASEAN U19 Girls’ Championship 2025 ដែលនឹងធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនេះ ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា ស្ថិតក្នុងពូលB ជាមួយថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គ្រាដែលពូលA មាន ៤ក្រុមដូចគ្នា គឺមានម្ចាស់ផ្ទះវៀតណាម មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត៕

អត្ថបទ លី ឈុនឡា, រូបភាព FFC៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm