មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ពលរដ្ឋត្រូវមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ខណៈមានឆ្លងកើតមានសារជាថ្មី នៅប្រទេសជិតខាង

2025/05/22 12:51:54 am        570

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវស្នើដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលរស់នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ពិសេសក្មេងៗ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង ត្រូវនាំគ្នាមកទទួលសេវាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងតាមមណ្ឌលសុខភាព ដែលនៅជិតមូលដ្ឋានរស់នៅរបស់បងប្អូន ខណៈថ្មីៗនេះ មានការឆ្លងកើតឡើងនូវជំងឺកូវីដ១៩ សារជាថ្មី ប្រភេទ ( JN 1 Lineages ) នោះ ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងថា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធ​ទៅការឆ្លងវីរុសកូវីដ១៩ថ្មីនេះ ដែលសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន​ឲ្យ​បានខ្ពស់ ចំពោះបញ្ហាសុខភាព និងនាំកូនៗ ដែលមានអាយុចាប់១២ឆ្នាំឡើង មក​ទទួល​ការចាក់វ៉ាក់​បន្តទៀត​ឲ្យបានគ្រប់ៗគ្នារួមទាំង ​ជនចាស់ជរា អ្នកមានជំងឺ​រ៉ាំរ៉ៃ រាល់​៦ខែម្តង​ដើម្បីបង្ការទប់ស្កាត់​ការឆ្លងជំងឺកូវីដ១៩ថ្មីនេះ ផងដែរ។ បច្ចប្បន្នកំពុងមានការឆ្លងជំងឺកូវីដ១៩ថ្មី បានកើតមានឡើង​នៅឯប្រទេសជិតខាងហើយនោះ។

លោកវេជ្ជបណ្ឌិត ​បានបន្តថា បើទោះបីជាបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាពុំទាន់មានការឆ្លង​រាលដាល​ជំងឺកូវីដ១៩ថ្មីនេះច្រើនយ៉ាងណាក្តី ក៏យើងគ្រប់រូបត្រូវតែបន្តការប្រុងប្រយ័ត្នឲ្យបាន​ខ្ជាប់ខ្ជួន​​ដោយត្រូវមានអនាម័យ ល្អ ហូបស្អាត និងត្រូវលាងដៃ និងសាប៊ូឲ្យបាន​ញឹកញាប់​មុនទទួល​ទានអាហារ ការធ្វើបែបនេះ គឺដើម្បីសុខភាពរបស់បងប្អូន​ប្រជាពលរដ្ឋ និង​អាច​កាត់បន្ថយ​ចៀសវាង​ពីការឆ្លងជំងឺកូវីដ១៩ថ្មីនេះ បានផងដែរ៕ ដោយឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm