សមាជិកម្នាក់នៃគណៈប្រតិភូរបស់លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) ទៅកាន់ទីក្រុងបេរូត បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា លោកប្រធានអាជ្ញាធរប៉ាឡេស្ទីន នឹងពិភាក្សាអំពីបញ្ហាអាវុធ នៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងប្រទេសលីបង់ ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ទៅកាន់ប្រទេសនេះ។
លោក Ahmad Majdalani សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់អង្គការរំដោះប៉ាឡេស្ទីន ដែលកំពុងអមដំណើរលោក អាបាស ក្នុងដំណើរទស្សនកិច្ចនេះ បាននិយាយថា៖«បញ្ហាអាវុធប៉ាឡេស្ទីននៅក្នុងជំរំនេះ នឹងក្លាយជាប្រធានបទមួយក្នុងរបៀបវារៈសម្រាប់ការពិភាក្សារវាងលោក អាបាស ប្រធានាធិបតីលីបង់ និងរដ្ឋាភិបាលលីបង់»។