អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅថ្ងៃពុធនេះថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងខែលការពារមីស៊ីល Golden Dome របស់សហរដ្ឋអាមេរិក និងបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ចោលការអភិវឌ្ឍរបស់ពួកគេ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃអង្គារថា លោកបានជ្រើសរើសការរចនាសម្រាប់គម្រោងតម្លៃ ១៧៥ពាន់លានដុល្លារ និងបានតែងតាំងឧត្តមសេនីយកងកម្លាំងអវកាស ឲ្យដឹកនាំកម្មវិធីមហិច្ឆិតាមួយនេះ ដែលមានបំណងរារាំងការគំរាមកំហែងពីចិន និងរុស្ស៊ី ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃពុធនេះថា វាធ្វើឲ្យមានការវាយលុកខ្លាំង និងបង្កើនហានិភ័យនៃការធ្វើយោធូបនីយកម្មអវកាស និងការប្រកួតប្រជែងសញ្វាវុធ ។
អ្នកស្រី បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ការអភិវឌ្ឍប្រព័ន្ធមួយនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន និងចាត់វិធានការ ដើម្បីបង្កើនទំនុកចិត្តនៅក្នុងចំណោមប្រទេសមហាអំណាចធំៗ ៕