អ៊ីរ៉ង់នៅមិនទាន់សម្រេចចិត្តចំពោះការចូលរួមជុំបន្ទាប់នៃកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក

2025/05/22 02:59:13 am        25

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Sayyid Abbas Araghchiនិយាយនៅថ្ងៃពុធនេះថា ទីក្រុងតេអេរ៉ង់ មិនទាន់សម្រេចចិត្តនៅឡើយនោះទេ ចំពោះការចូលរួមជុំបន្ទាប់នៃកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ។

បើទោះបីជាការរំពឹងទុកថា ជុំទី ៥នៃកិច្ចចរចាអាចនឹងកើតឡើងនាចុងសប្តាហ៍នេះនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីយ៉ាងណាក្តី កិច្ចប្រជុំនុយក្លេអ៊ែរ ទំនងជាមិនទទួលបានជោគជ័យនោះទេ ពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែប៉ះទង្គិចគ្នាលើបញ្ហាចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបែបនេះ ។

លោក Araghchi និយាយថា កាលពីមុនពួកយើងធ្លាប់ឆ្លើយតបចំពោះការទាមទារគ្មានហេតុផលទាំងអស់នេះ ។ ពួកគេនៅបន្តធ្វើម្តងហើយម្តងទៀតនូវជំហរមិនប្រាកដនិយម និងមិនសមហេតុសមផល គ្មានអ្វីធ្វើឲ្យស្របច្បាប់គោលជំហរបែបនេះនោះឡើយ ។ 

លោកបន្តថា គោលជំហររបស់ពួកយើងច្បាស់លាស់ ។ លោកបានបញ្ជាក់យ៉ាងច្បាស់ហើយកាលពីមុន ហើយឥឡូវលោកសូមបញ្ជាក់ម្តងទៀតថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់នៅតែបន្ត ដោយមាន ឬគ្មានកិច្ចព្រមព្រៀង ។

គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានបង្ហាញមន្ទិលសង្ស័យរបស់លោកចំពោះកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកដែលនឹងនាំឲ្យមានកិច្ចព្រមព្រៀង ខណៈទីក្រុងតេអេរ៉ង់ ពិនិត្យមើលសំណើឲ្យមានជុំទី ៥នៃកិច្ចចរចា ។

ថ្លែងនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi លោក Khameneនិយាយថា កិច្ចចរចាពុំបាននាំមកលទ្ធផលនោះទេ អំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក Raisi ហើយលោកក៏មិនគិតថា វានឹងនាំមកនូវលទ្ធផលអ្វីនោះដែរនៅពេលឥឡូវនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm