
នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋស៊ីរីរស់នៅក្នុងទីក្រុងដាម៉ាស បានបង្ហាញសុទិដ្ឋិនិយមរបស់ពួកគេ ក្រោយកាលពីថ្ងៃអង្គារ ក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប(EU) បានយល់ព្រមដកទណ្ឌកម្មចេញពី ប្រទេសស៊ីរី ។
លោក Elian Mabardi គឺជាឱសថការីមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដកទណ្ឌកម្មដោយនរណាម្នាក់នៅលើពិភពលោក មិនថាអឺរ៉ុប អាមេរិក ឬបណ្តាលរដ្ឋដទៃណាមួយនោះទេ វាគឺជាអត្ថប្រយោជន៍មួយសម្រាប់ពលរដ្ឋអារ៉ាប់ស៊ីរី ហើយលោកសង្ឃឹមថា អត្ថប្រយោជន៍មួយនេះ នឹងកើតមានភ្លាមៗតែម្តង ។
លោក Elian ដែលជាម្ចាស់ផ្សារលក់ទំនិញក្នុងស្រុកម្នាក់ដែរនោះ បានចាត់ទុកការសម្រេចចិត្តរបស់ EU គឺជាជំហានដ៏ល្អប្រសើរមួយ ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ EU បានបើកភ្លើងខៀវក្នុងការដកចេញទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ពីរុស្ស៊ី ដើម្បីជួយប្រទេសហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ស្តាប្រទេសឡើងវិញ ក្រោយការដួលរលំទៅរបស់លោក Bashar al-Assad ។
ក្រុមឯកអគ្គរដ្ឋទូតមកពីរដ្ឋជាសមាជិកចំនួន ២៧របស់ EU បានឈានដល់កិច្ចព្រមព្រៀងដំបូងសម្រាប់ចំណាត់ការមួយនេះ ដែលត្រូវបានបង្ហាញជាផ្លូវការនៅក្នុងជំនួបរដ្ឋមន្រ្តីការបរទេសនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនា ។
កិច្ចព្រមព្រៀងនេះ បានកើតមានឡើងបន្ទាប់ពីសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនថា ពួកគេនឹងដកចេញទណ្ឌកម្មទាំងអស់ ដែលបានដាក់លើទីក្រុងដាម៉ាស ៕