លោក Netanyahu៖ អ៊ីស្រាអែលនឹងគ្រប់គ្រងហ្កាហ្សាទាំងស្រុង បន្ទាប់ពីវាយលុកចុងក្រោយសម្លាប់មនុស្សជិត១០០នាក់

2025/05/22 03:47:17 pm        159

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងសន្និសីទសារព័ត៌មានលើកដំបូងចាប់តាំងពីខែធ្នូ ថាដែនដីហ្កាហ្សាទាំងមូលនឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល នៅទីបញ្ចប់នៃការវាយលុកចុងក្រោយ ដោយកំណត់លក្ខខណ្ឌអតិបរមាសម្រាប់ការបញ្ចប់សង្រ្គាមដ៏សាហាវនៅលើទឹកដីប៉ាឡេស្ទីនត្រូវបានឡោមព័ទ្ធមួយនេះ ។

ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលឥតឈប់ឈរនៅទូទាំងតំបន់ហ្កាហ្សាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យ៉ាងហោចណាស់៩៣ នាក់ចាប់តាំងពីព្រឹកព្រលឹមថ្ងៃពុធសប្ដាហ៍នេះ ស្របពេលគ្របដណ្ដប់ដោយភាពអត់ឃ្លាន ហើយមានតែរថយន្តជំនួយតិចតួចប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូល ។

លោក Netanyahu ក៏បាននិយាយកាលពីថ្ងៃពុធដែរថា ប្រសិនបើមានឱកាសសម្រាប់បទឈប់បាញ់បណ្តោះអាសន្ន និងកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង អ៊ីស្រាអែលនឹងបើកចំហទទួលយក ។  

មេដឹកនាំអ៊ីស្រាអែលបានដាក់លក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាម ដូចជាការដោះលែងចំណាប់ខ្មាំងទាំងអស់ ការរំសាយអាវុធរបស់ក្រុមហាម៉ាស ការនិរទេសមេដឹកនាំរបស់ក្រុមនេះ និងលទ្ធភាពនៃការអនុវត្តផែនការដែលបានគូសបញ្ជាក់ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpកាលពីខែកុម្ភៈ ដែលនឹងបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីហ្កាហ្សា។  

លោក Trump បាននិយាយថា សហរដ្ឋអាមេរិកគួរតែគ្រប់គ្រងតំបន់ហ្កាហ្សា និងកែលម្អដែនដីនេះទៅជារមណីយដ្ឋានលំហែកាយប្រណីតនៅមជ្ឈិមបូព៌ា។ នេះជាលើកទីមួយហើយ ដែលផែនការរបស់លោក Trump ត្រូវបានលោក Netanyahu លើកឡើងថា ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនក្នុងការបញ្ឈប់ការប្រយុទ្ធគ្នា។ ប្រទេស និងក្រុមសិទ្ធិមនុស្សជាច្រើនបានហៅផែនការនេះថាជាការបោសសម្អាតជនជាតិភាគតិច៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm