កីឡា​ហែលទឹក​កម្ពុជា​ចាប់ផ្ដើម​ការប្រកួត​ជើងឯក​ពិភពលោក​ថ្ងៃនេះ​នៅ​អារ៉ាប់​រួម​

2021/12/16 10:52:05 am        133

​ហែលទឹក៖ ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ពិភពលោកឆ្នាំ​២០២១ នូវ​ប្រភេទ​អាង​ហែល​ទឹក ២៥​ម៉ែត្រនៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួមនឹង​ចាប់ផ្ដើម​ការប្រកួត​ថ្ងៃ​នេះហើយ ស្របពេល​កីឡាករ​កម្ពុជា ម៉ាត់​ថេរ ហ្វ្រេ​ង​តារា​បេន​នី​ឈី ក៏​នឹងធ្វើ​ការប្រកួត​ដំបូងរបស់ខ្លួន​ផងដែរ។​

​កីឡាករ​ខ្មែរ​-​អាមេរិក​រូបនេះនឹង​ប្រកួត​លើ​វិញ្ញាសា ២០០​ម៉ែត្រ​ហែល​របៀប​មេអំបៅ។ ម៉ាត់​ថេរ ហ្វ្រេ​ង​តារា​បេន​នី​ឈី គឺជា​អត្ត​ព​លិ​ក​ម្នាក់ក្នុងចំណោម ៤​រូបដែល​កម្ពុជាបាន​បញ្ជូនទៅ​ចូលរួម ​ព្រឹត្តិការណ៍​កីឡាហែលទឹក​ពិភពលោកនៅ​អា​ប៊ូ​ដា​ប៊ី។ រីឯ ៣​រូប​ទៀតគឺមាន​កីឡាការិនី​ខ្មែរ​-​អាមេរិក ម៉ី​លិ​តាន មីន​និក​, កីឡាករ មន​ត្រស ផាន​សុវណ្ណ​អា​រុណ និង​កីឡាការិនី កាំ​ង មុយ​នី​ន។​ ​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ពិភពលោកឆ្នាំ​២០២១ នូវ​ប្រភេទ​អាង​ហែល​ទឹក ២៥​ម៉ែត្រគ្រោង​ធ្វើការ​ប្រកួត​រយៈពេល ៦​ថ្ងៃចាប់ពី​ថ្ងៃទី​១៦-២១ ខែធ្នូ​ខាងមុខ។​

​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹកនឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ៤​រូប​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោកចាប់ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២១ ខែ​ឆ្នូ​ខាងមុខ។​ លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការចូលរួម​ប្រកួត​នេះមិន​ផ្ដោត​សំខាន់​លើ​លទ្ធផល​ពេក​នោះទេ អ្វីដែល​សំខាន់​គឺ​សិទ្ធ​ផល​របស់​កីឡាករ​-​កីឡាការិនី​ម្នាក់ដើម្បី​សម្រួច​ទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម​ផង និង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm