ការចរចាកម្រិតបច្ចេកទេសរវាងអ៊ុយក្រែន-រុស្ស៊ី អាចនឹងធ្វើឡើងនៅបុរីវ៉ាទីកង់ នៅសប្តាហ៍ក្រោយ

2025/05/22 04:06:10 pm        77

ប្រទេសអ៊ុយក្រែន និងរុស្ស៊ី អាចនឹងបើកការចរចាកម្រិតបច្ចេកទេសនៅបុរីវ៉ាទីកង់ នៅសប្តាហ៍ក្រោយ។ ប្រធានាធិបតីរបស់ប្រទេសហ្វាំងឡង់ លោក Alexander Stubb បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេស អំពីលទ្ធភាពនេះ កាលពីថ្ងៃពុធ។

ការនិយាយលើកឡើងរបស់លោក កើតឡើងបន្ទាប់ពីលោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងអ្នកផ្សេងទៀត បន្ទាប់ពីការចរចាកម្រិតខ្ពស់កាលពីសប្តាហ៍មុន រវាងអ៊ុយក្រែននិងរុស្ស៊ី នៅក្នុងប្រទេសទួរគី។ លោក Stubb តាមសេចក្តីរាយការណ៍បាននិយាយថា សហរដ្ឋអាមេរិក មិនបញ្ឈប់ពីតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលនោះទេ ហើយសហភាពអឺរ៉ុបក៏កំពុងតែចូលរួមកាន់តែសកម្មសនៅក្នុងក្របខ័ណ្ឌបទឈប់បាញ់។

មន្ត្រីជាន់ខ្ពស់មកពីប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានជួបចរចាដោយផ្ទាល់លើកដំបូងក្នុងរយៈពេលបីឆ្នាំមកនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ភាគីតាំងពីរ បានធ្វើឲ្យមានវឌ្ឍនភាពតិចតួចដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែបានឯកភាពគ្នាចំពោះការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ។

តាមសេចក្តីរាយការណ៍ សម្តេចប៉ាប លីអូ ទី១៤ នឹងរៀបចំទទួលកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរនៅបុរីវ៉ាទីកង់។ សម្តេចប៉ាបថ្មី កំពុងអំពាវនាវឱ្យមានការដោះស្រាយជម្លោះដោយសន្តិវិធីនៅក្នុងតំបន់នានា។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរចំពោះសម្តេចប៉ាប បន្ទាប់ពីការជាប់ឆ្នោតរបស់ទ្រង់កាលពីថ្ងៃទី ៨ ខែឧសភា ហើយលោក Zelenskyy ក៏បានជួបព្រះអង្គបន្ទាប់ពីពិធីឡើងកាន់តំណែងរបស់ទ្រង់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm