WHO រំពឹង​ថា​នឹង​មាន​ករណី​ឆ្លង​វីរុស Omicron ធ្ងន់ធ្ងរ ដោយ​ព្រមាន​ទល់នឹង​ការ​ចាត់ទុកថា​ជំងឺ​ប្រភេទ​នេះ​ស្រាល

2021/12/16 06:22:26 pm        363

​WHO៖ អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ទល់នឹង​ការ​ចាត់ទុកថា​ វីរុស Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ថា​ជា​ប្រភេទ​ជំងឺ​ស្រាល ដោយ​ព្រមាន​ថា​វីរុស​នេះ​នឹង​បង្កឱ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​ផងដែរ​។​ ​លោកស្រី Maria Van Kerkhove ដែល​ជា​ប្រធាន​ក្រុមបច្ចេកទេសនៃ​វីរុស Covid-19 របស់​អង្គការ​សុខភាព​ពិភពលោក បាន​ប្រាប់​សាធារណជន​អំឡុងពេលវគ្គ​សំណួរ​-​ចម្លើយថា ​យើង​ដឹងថា ​មនុស្ស​ដែលបាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាចមាន​វិសាល​គមពេញលេញ​នៃ​ជំងឺពី​ការឆ្លង​ដែល​គ្មាន​រោគសញ្ញា ទៅជា​ជំងឺ​ស្រាលរហូតដល់​មាន​ជំងឺ​ធ្ងន់ធ្ងររហូតដល់​ស្លាប់​។​

​អង្គការ​សុខ​ភាព​ពិភពលោកបាន​ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​រីក​រាលដាល​លឿន​ជាង​ប្រភេទ​វីរុស​មុនៗ​។ លោកស្រី Van Kerkhove បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ការកើនឡើង​នៃ​ការឆ្លង​នឹង​នាំឱ្យមាន​ការចូល​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បន្ថែមទៀត​ដែល​បន្ទុក​ប្រព័ន្ធ​ថែទាំ​សុខភាព​មួយចំនួន​នឹង​ដួលរលំ​។​ ​ចំណែក​លោក​វេជ្ជបណ្ឌិត Mike Ryan ប្រធាន​កម្មវិធី​គ្រាអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ របស់អង្គការ​សុខ​ភាព​ពិភពលោកបាន​និយាយថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​កើនឡើង​ទ្វេដង​រៀងរាល់​ពីរ​ថ្ងៃ ឬ​តិចជាង​នេះ​នៅក្នុង​ចក្រភព​អង់គ្លេស​។​

​ចក្រភព​អង់គ្លេស​បាន​កត់​ត្រាករ​ណី​ឆ្លង​វីរុស Covid-19 ប្រចាំថ្ងៃខ្ពស់បំផុត​ចាប់តាំងពី​ចាប់ផ្ដើម​ផ្ទុះ​វី​រុស​រាតត្បាត​សកល​នេះ ដោយមាន​ចំនួន ៧៨,៦១០នាក់កាលពី​ថ្ងៃ​ពុធ​។ ​លោក Ryan បាន​និយាយថា ប្រសិនបើ​មានករណី​ឆ្លងចំនួន ១០០,០០០នាក់​នៅថ្ងៃនេះ វា​ប្រា​កដ​ជាមាន​ចំនួន ២០០,០០០​នាក់ក្នុង​រយៈពេល​ពីរ​ថ្ងៃ ប៉ុន្តែ​បន្ទាប់មកចំនួន ៤០០,០០០នាក់ក្នុង​រយៈពេល​ត្រឹម​ពីរ​ថ្ងៃ និង​ហក់​ឡើងដល់ ៨០០,០០០នាក់ក្នុងពេល​ ២​ថ្ងៃ​បន្ទាប់មកទៀត។ ​ហើយ​នោះ​ជា​អ្វីដែល​យើង​ព្រួយបារម្ភ​៕

អត្ថបទ​៖ សុខមាន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm