ប្រមុខ WHO ព្រមានថា ប្រព័ន្ធសុខាភិបាលតំបន់សង្រ្គាមហ្កាហ្សា អាក្រក់ហួសពីចំណុចទប់ទល់លែងបាន

2025/05/22 06:57:18 pm        129

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា ប្រតិបត្តិការជើងគោកអ៊ីស្រាអែល ដែលកាន់តែខ្លាំងក្លាឡើង និងបញ្ជាជម្លៀសថ្មី កំពុងបំផ្លាញប្រព័ន្ធសុខាភិបាលរបស់ដែនដីហ្កាហ្សា ឱ្យកាន់តែអាក្រក់លើសពីចំណុចទប់ទល់លែងបាន។

លោក Tedros បាននិយាយថា មន្ទីរពេទ្យឥណ្ឌូនេស៊ីឈ្មោះ Kamal Adwan និង Al-Awda នៅភាគខាងជើងនៃទីក្រុង Beit Lahia និង Jabalia ស្ថិតនៅក្នុងតំបន់ជម្លៀសមួយដែលបានប្រកាសកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយមន្ទីរពេទ្យពីរផ្សេងទៀតស្ថិតនៅក្នុងចម្ងាយ ១គីឡូម៉ែត្រ ពីទីនោះដែរ។

លោកបន្តថា មន្ទីរពេទ្យ Kamal Adwan មិនអាចដំណើរការបានទេដោយសារអរិភាពនៅក្បែរនោះ ហើយមន្ទីរពេទ្យឥណ្ឌូនេស៊ីមួយនេះក៏មិនអាចចូលទៅដល់បានដែរ ដោយសារវត្តមានរបស់កងកម្លាំងអ៊ីស្រាអែល នៅជុំវិញនោះ។ ចំណែកមន្ទីរពេទ្យ Al-Awda នៅតែដំណើរការ ប៉ុន្តែនាយករបស់មណ្ឌលសុខភាពនេះបានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃពុធថា មន្ទីរពេទ្យត្រូវបាន "ស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុង"។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់ BBC ថា ខ្លួនកំពុងប្រតិបត្តិការនៅតំបន់នោះប្រឆាំងគោលដៅភេរវកម្ម ប៉ុន្តែបញ្ជាក់ថា ខ្លួនមិនបានដឹងពីការឡោមព័ទ្ធណាមួយលើមន្ទីរពេទ្យឡើយ។ អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) ក៏បាននិយាយផងដែរថា យ៉ាងហោចណាស់ទីតាំងពេទ្យចំនួន ២០កន្លែង នៅទូទាំងតំបន់ហ្កាហ្សា ត្រូវខូចខាត ឬត្រូវបង្ខំឱ្យផ្អាកដំណើរការក្នុងសប្តាហ៍កន្លងមក ដោយសារប្រតិបត្តិការជើងគោក ការវាយប្រហារតាមអាកាស និងបញ្ជាជម្លៀសខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm