ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានស្នើឱ្យបណ្ដារដ្ឋមន្រ្តីនៅក្នុងគណៈរដ្ឋមន្ត្រីទាំងអស់ ដាក់សំណើលាលែងពីតំណែង នៅក្នុងសកម្មភាពរុះរើការិយាល័យរដ្ឋាភិបាលមួយ ដែលត្រូវបានពិពណ៌នាក្នុងព្រហស្បតិ៍ (២២ ឧសភា) នេះថាជា "ជំហានដ៏ក្លាហាន" ដែលអាចឱ្យលោក Marcos ផ្លាស់ប្តូររដ្ឋាភិបាលរបស់លោក ឱ្យកាន់តែប្រសើរឡើងតាមការរំពឹងទុករបស់សាធារណៈជន។

សេចក្ដីណែនាំដ៏ទូលំទូលាយនេះ កើតឡើងក្នុងពេលជាងមួយសប្តាហ៍ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏ខកចិត្តមួយសម្រាប់រដ្ឋបាល ដែលត្រូវមើលឃើញយ៉ាងទូលំទូលាយថាជាការធ្វើប្រជាមតិលើការដឹកនាំរបស់លោក Marcos។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញដោយការិយាល័យទំនាក់ទំនងប្រធានាធិបតី លោក Marcos បាននិយាយថា "នេះមិនមែនដោយសមត្ថភាពបុគ្គលទេ - ប៉ុន្តែជាការអនុវត្តជាក់ស្ដែង ការកាត់តម្រឹម និងភាពបន្ទាន់"។

លោក Marcos បានបរាជ័យមិនទទួលបានអាសនៈព្រឹទ្ធសភាភាគច្រើនសម្រាប់សម្ព័ន្ធមិត្តរបស់លោក ដែលជាសញ្ញាបង្ហាញពីទិដ្ឋភាពដ៏បែកបាក់ផ្នែកនីតិបញ្ញត្តិ ដែលឈានទៅដល់ពាក់កណ្តាលទីពីរនៃអាណត្តិរយៈពេល ៦ឆ្នាំរបស់លោក។

ប្រធានាធិបតីហ្វីលីពីនរូបនេះ បានប្រឈមអត្រាថយចុះនៃការគាំទ្រសាធារណៈ នេះបើយោងតាមការស្ទង់មតិខែមីនា ដោយ Pulse Asia ដោយមានប្រជាជនហ្វីលីពីនត្រឹមតែ ២៥% ប៉ុណ្ណោះ ដែលយល់ស្របលើតំណែងរបស់លោក ពោលគឺធ្លាក់ចុះពីតួលេខ ៤២% ពីមុន៕