ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ក្រសួងស្ថាប័នចំនួន ៥០ភាគរយ បានរៀបចំរចនាសម័្ពន្ធក្រសួង-ស្ថាប័នឡើងវិញ

2025/05/22 02:15:03 pm        207

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើក​ឡើង​នៅ​ថ្ងៃ​នេះ​ថា ក្រសួង-ស្ថាប័នចំនួន ៥០ភាគរយ បានរៀបចំរចនាសម័្ពន្ធក្រសួង-ស្ថាប័នឡើងវិញ។ នេះ​ជា​ការ​សម្រេចបានក្នុងរយៈពេលបំពេញការងារពេញមួយឆ្នាំ លើការវិភាគមុខងារ និងរចនា​សម្ព័ន្ធ​តាម​ក្រសួង-ស្ថាប័ន។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស ដែលក្រសួងមុខងារសាធារណៈ និង​ធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាស្ដីពី ការលើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធ នៅថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ ២០២៥។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកឡើងថា ក្នុង​ការ​បំពេញ​ការងាររយៈពេល ១ឆ្នាំមកនេះ ក្រសួង-ស្ថាប័ន បានបញ្ចប់ការពិនិត្យឡើងវិញ ការ​វិភា​គ​​មុខងារ និងរចនាសម័្ពន្ធក្រសួងស្ថាប័ន ក្នុងដំណាក់កាលទី ១។ ក្រសួង-ស្ថាប័ន ភាគច្រើន បាន​កំណត់​ច្បាស់​លាស់មុខងារមុខងារស្នូល មុខងាររងនៃមុខងារស្នូល តាមវិស័យរបស់ខ្លួន។ ផ្អែក​លើ​មូ​​ល​ដ្ឋាន​នៃការកំណត់ច្បាស់លាស់នូវមុខងារស្នូល និងមុខងារ​រង​នៃ​មុខ​ងារ​ស្នូល​តាម​វិស័យ​របស់​ក្រសួង​ស្ថាប័ន បច្ចុប្បន្ន មានក្រសួងស្ថាប័នចំនួន ៥០ភាគរយ បានរៀបចំរចនា​សម័្ពន្ធ​ក្រសួង​ស្ថាប័ន​ឡើង​វិញ តាមរយៈការរៀបចំសេចក្ដីព្រៀងអនុក្រឹត្យស្ដីពីការប្រព្រឹត្តិទៅរបស់ក្រសួង-ស្ថាប័ន​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ជា​កិច្ច​ការ​ទាំងអស់គ្នា ទោះបីជាក្រសួងមុខងារសាធារណៈ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច ដឹកនាំ និង​សម្របសម្រួលការងារកំណែទម្រង់រដ្ឋបាលសាធារណៈក៏ដោយ។ ឯកឧត្តមបន្តថា ការងា​រ​នេះមិនអាចសម្រេចបានលទ្ធផលប្រសើរនោះទេ បើសិនគ្មានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងដែរថា ការងារវិភាគមុខងារ និងរ​ចនា​សម័្ពន្ធ​តាម​ក្រសួង​ស្ថាប័ន​នេះ ​ជាឱកាស មិនជាបន្ទុកនោះទេ។ ឯកឧត្តមបញ្ជាក់ថា គោលលដៅ​ចុង​ក្រោយ​បង្អស់​គឺ​ដើម្បី​បង្កើន​ភាពធន និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាំងមូលលើឆាកអន្តរជាតិ ក្នុង​ការ​ការ​ពារ​ផលប្រយោជន៍របស់កម្ពុជា។

ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លើក​ឡើង​ដែរ​ថា ​អូស្ត្រាលីមានការប្ដេជ្ញាក្នុងការជួយលើការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដើម្បី​ឱ្យ​ស្ថាប័ន​នីមួយ​ៗ​ ធ្វើកំណែទម្រង់ និងយល់ពីភារកិច្ច ទទួលខុសត្រូវរបស់ខ្លួន។

គួរ​បញ្ជាក់ដែរថា សិក្ខាសាលាដែលធ្វើឡើងរួមគ្នារវាង ក្រសួងមុខងារសាធារណៈ និង​ធនាគារ​ពិភព​លោក​នេះ គឺដើម្បីចែករំលែកនូវចំណេះដឹង ឧត្តមានុវត្តន៍អន្តរជាតិនៃការលើកកម្ពស់ ប្រសិទ្ធ​ភាព​នៃកា​រផ្តល់សេវាសាធារណៈដល់ក្រសួងស្ថាប័ន ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគ​មុខងារ ​និងរចនាសម្ព័ន្ធ និងឆ្លុះបញ្ចាំង​ពី​បទ​ពិសោធ​ក្នុង​ការ​វិភាគ​មុខងារ និង​រចនា​សម្ព័ន្ធ​របស់​ក្រសួង​ ស្ថាប័ន ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ ដើម្បី​កំណត់​នូវ​បញ្ហា​ប្រឈម និង ការមូលមតិគ្នាក្នុង​ការ​លើកក​ម្ពស់​ប្រសិទ្ធ​ភាព​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់​ៗ និងដាក់ចេញការអនុវត្ត សកម្មភាពគន្លឹះនានានៃការកែទម្រង់ ដើម្បីលើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការផ្តល់សេវាសាធារណៈ៕ អត្ថបទ៖​ គឹមហុក 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am