សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ក្នុងការបង្កើតឱកាសការងារដល់ពលរដ្ឋ និងទទួលបានចំណូលកាន់តែខ្ពស់

2025/05/22 09:37:14 pm        152

ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ថា សម្តេចបវរធិបតីសូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់បងប្អូនកម្មករ កម្មការនី និយោជកទាំងអស់ និងបានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី នៅទីនេះ ហើយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មីក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំងចូលរួមអបអរសាទរដល់ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ។

កំពុងដំណើរការ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រជាជន។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ការទទួលបានក្រុមហ៊ុនចំនួន២០០នេះ ពុំមែនកើតឡើងដោយទេវតាទម្លាក់ចុះពីលើមេឃនោះទេ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហើយរាជរដ្ឋាភិបាល និតីកាលទី៧ នៃរដ្ឋសភា នឹងបន្តគាំទ្រដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ។ សម្តេចបវរធិបតីជឿជាក់ថាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានការកើនឡើងជាលំដាប់ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

ទន្ទឹមនឹងការសម្តែងភាពសប្បាយរីករាយ ដែលបានជួបសំណេះសំណាលយ៉ាងស្និទស្នាលនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថារាជរដ្ឋាភិបាល មានគោលជំហរក្នុងការចាប់យកការវិនិយោគមកពីគ្រប់ប្រទេស ដោយដាក់ចេញគោលនយោបាយ ដើម្បីទាក់ទាញវិនិយោគិននានា មកបណ្តាក់ទុន និងបើកដំណើរការក្រុមហ៊ុននៅទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលស្វាគមន៍ និងចាប់យកក្រុមហ៊ុនវិនិយោគទាំងអស់ គឺអាចនិយាយបានថា ចាប់យក "ទាំងសាច់គោ និងស្ពៃ” ក្នុងគោលដៅសំខាន់តែមួយ គឺដើម្បីផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន។ ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសនេះ បានបង្កើតការងារយ៉ាងច្រើនជូនបងប្អូនកម្មករនិយោជិតរហូតដល់ជាង ៣ម៉ឺននាក់ ដែលនេះជាសាក្ខីភាពពិតដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសទាំង៥ក្នុង ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា ផ្តល់ប្រាក់ឈ្មួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណជាង ១៧៨ លានដុល្លា និងបានចូលរួមចំណែកដល់បង្កើតការងារ នៅទូទាំងប្រទេសប្រមាណជាង ១.៨ លាននាក់។

សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព និងក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់តែខ្ពស់។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច, បង្កើតរោងចក្រសហគ្រាស និង ការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ, តែរាជរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងរោងចក្រសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនកម្មករនិយោជិត។ ការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករនិយោជិត គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការកសាងជាតិដ៏ខ្លាំងក្លារឹងមាំមួយ, ពោល គឺការធ្វើយុវកម្មប្រជាជាតិឱ្យក្លាយ ជាប្រទេសមានការអភិវឌ្ឍពេញលេញ និង ស្រស់បំព្រងមួយ ។ បងប្អូនកម្មករនិយោជិត ពិតជាបានចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងបុព្វហេតុដ៏ធំធេងនៃការកសាងជាតិគ្រប់ ដំណាក់កាល ។ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលជានិច្ច ។ សម្តេចបវរធិបតី បានធ្វើការបញ្ជាក់ថាក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ, តំបន់សេដ្ឋកិច្ចពិសេស បានក្លាយជាកម្លាំង ចលករដ៏សំខាន់មួយ សម្រាប់ការធ្វើពិពិធកម្ម និងការលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា។

មុននឹងបញ្ចប់, សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រដ្ឋបាលខេត្តព្រះសីហនុ, ប្រធាន និង គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈ នាពេលកន្លងមកនេះ ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, ជាពិសេស បងប្អូនកម្មករនិយោជិត ដែលបានខិតខំប្រឹងប្រែងថែរក្សា និង បង្កើនផ្លែផ្កានៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm