UN ព្រមានអំពីជម្លោះជាថ្មី នៅក្នុងប្រទេសស៊ីរី ប៉ុន្តែផ្តល់ក្តីសង្ឃឹមជាមួយនឹងការដកទណ្ឌកម្ម

2025/05/22 09:43:29 pm        108

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសស៊ីរីកាលពីថ្ងៃពុធ បានព្រមានអំពី«គ្រោះថ្នាក់ពិតប្រាកដនៃជម្លោះជាថ្មី និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង នៅក្នុងប្រទេសដែលញាំញីដោយ           សង្គ្រាម ប៉ុន្តែក៏មានសង្ឃឹមសម្រាប់ជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនរបស់ខ្លួន បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងការដកទណ្ឌកម្ម។

លោក Geir Pedersen បានលើកឡើងពីភាពផុយស្រួយ នៅក្នុងប្រទេសពហុជាតិសាសន៍ និង «តម្រូវការបន្ទាន់ ដើម្បីដោះស្រាយការបែកបាក់ដែលកំពុងកើនឡើង។ លោកបានចង្អុលបង្ហាញអំពីអំពើហិង្សាលើជនជាតិភាគតិច Druze កាលពីចុងខែមេសា បន្ទាប់ពីការសម្លាប់រង្គាល នៅក្នុងតំបន់ដែលមានជនជាតិភាគតិចអាឡាវីត(Alawite) រស់នៅ កាលពីខែមីនា។

លោកបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖«បញ្ហាប្រឈមដែលប្រទេសស៊ីរីកំពុងជួបប្រទះ គឺធំធេងណាស់ ហើយគ្រោះថ្នាក់ពិតប្រាកដនៃជម្លោះជាថ្មី និងការបែកបាក់កាន់តែធ្ងន់ធ្ងរឡើង មិនទាន់ត្រូវបានដោះស្រាទនៅឡើយ»។

ប៉ុន្តែលោក Pedersen បាននិយាយថា ប្រជាជនស៊ីរីមានសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងថា សេចក្តីប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក នឹងដកទណ្ឌកម្ម ហើយសេចក្តីប្រកាសស្រដៀងគ្នារបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ នឹង «ផ្តល់ឲ្យ ពួកគេនូវឱកាសប្រសើរជាងមុន ដើម្បីទទួលបានជោគជ័យលើការលំបាកដ៏ធំធេងទាំងនេះ»។

ថ្លែងតាមវីដេអូពីទីក្រុងដាម៉ាស (Damascus) លោក Pedersen បានហៅការបន្ធូរបន្ថយទណ្ឌកម្ម រួមទាំងដោយចក្រភពអង់គ្លេសកាលពីខែមុន ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុ និងថាមពលពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និងទួរគីថា ជា«វឌ្ឍនភាពជាប្រវត្តិសាស្ត្រ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm