ប្រទេសជប៉ុន បានបើកការបង្ហាញអាវុធដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនកាលពីថ្ងៃពុធ នៅក្នុងការតាំងពិព័រណ៌មួយ ដែលរដ្ឋមន្ត្រីការពារជាតិលោក Gen Nakatani បាននិយាយថា ជាការជំរុញឲ្យកាន់តែស៊ីជម្រៅរបស់ប្រទេសសន្តិភាពសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ និងការនាំចេញអាវុធ ទៅបរទេស។

ការតាំងពិព័រណ៍DSEI របស់ប្រទេសជប៉ុន នៅជិតទីក្រុងតូក្យូ បានដាក់តាំងបង្ហាញមីស៊ីល នាវាចម្បាំង និងការស្រាវជ្រាវលើកម្មវិធីឡាស៊ែរ និងអាវុធអេឡិចត្រូនិចម៉ាញ៉េទិចរបស់ប្រទេសនេះ។
ព្រឹត្តិការណ៍ដែលមានទំហំទ្វេដងនៃកម្មវិធីឆ្នាំ ២០២៣ បានទាក់ទាញក្រុមហ៊ុនចំនួន ៤៧១ មកពីប្រទេសចំនួន ៣៣ ក្នុងនោះ ១៦៩ក្រុមហ៊ុន មកពីប្រទេសជប៉ុន គឺច្រើនឆ្នាំមុនរហូតដល់ទៅពីរដង។ នេះបើយោងតាមអ្នករៀបចំគឺក្រុមហ៊ុន Clarion Defense & Security។

លោក Nakatani បាននិយាយនៅក្នុងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពិព័រណ៍នេះ នឹងផ្តល់ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណៈប្រតិភូជាតិ និងក្រុមហ៊ុននានា ជួយទ្រទ្រង់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ជំរុញការបង្កើតថ្មី និងលើកកម្ពស់សន្តិភាព និងស្ថិរភាព។
ប្រទេសជប៉ុន បាននិងកំពុងដើរថយក្រោយបន្តិចម្តងៗ ពីសន្តិភាពនិយម ដែលជាមូលដ្ឋានគ្រឹះនៃការរៀបចំផែនការការពារជាតិជាច្រើនទសវត្សរ៍ បន្ទាប់ពីការបរាជ័យរបស់ប្រទេសនេះ ក្នុងសង្គ្រាមលោកលើកទី២ ។