គ.ល.ក. ផ្សព្វផ្សាយអំពីស្តង់ដានីតិវិធីប្រតិបត្តិស្ដីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូ

2025/05/22 10:37:35 pm        289

​ ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ពន្យល់ណែនាំអំពីស្តង់ដានីតិវិធីប្រតិបត្តិស្តីពី ការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧ ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់គុណវុឌ្ឍិរបស់ បុគ្គលិកពិសេសកាស៊ីណូ ដល់ប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូ។ 

​អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧” ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក., កម្មវិធីនេះមានគោលបំណងសំខាន់ ទី១- ពន្យល់ណែនាំអំពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះ-បណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧” ដែលជាឯកសារបង្ហាញផ្លូវ ពីយន្តការរបស់អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់គុណវុឌ្ឍិរបស់បុគ្គលិកពិសេសកាស៊ីណូ ដល់ ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ។

ចំណែកទី២- ជំរុញឱ្យប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការបញ្ជូនបុគ្គលិកដែលត្រូវស្នើសុំ អាជ្ញាបណ្ណ និង/ឬស្នើសុំបន្ដសុពលភាពអាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ ឱ្យចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងទទួលស្គាល់ គុណវុឌ្ឍិ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព ក្នុងការអនុវត្ដមុខងារជាបុគ្គលិកពិសេសកាស៊ីណូពីអគ្គលេខាធិការដ្ឋាន នៃ គ.ល.ក.។

ខ្លឹមសារនៃស្ដង់ដានីតិវិធីប្រតិបត្ដិនេះ បានកំណត់អំពីប្រភេទវគ្គបណ្ដុះបណ្ដាល និងការប្រឡងទទួលស្គាល់គុណវុឌ្ឍិ សម្រាប់ បុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” និង “ខ”, របៀបវាយតម្លៃលើលទ្ធផលសិក្សា, លក្ខខណ្ឌមុន/ក្រោយទទួលបានវិញ្ញាបនបត្របញ្ជាក់ សមត្ថភាព, ប្រភេទវិញ្ញាបនបត្របញ្ជាក់សមត្ថភាព, ការជ្រើសរើស និងការគ្រប់គ្រងការបង្រៀនរបស់គ្រូឧទ្ទេស, ការតាមដាន និងវាយតម្លៃ លើវគ្គបណ្ដុះបណ្ដាល, ការរៀបចំទម្រង់បែបបទពាក់ព័ន្ធ, ការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្ដិការជាតិអន្ដរជាតិ ដើម្បីគាំទ្រដល់ការ រៀបចំវគ្គបណ្ដុះបណ្ដាល, និងដំណើរការការងារសង្ខេបចាប់តាំងពីមុនពេលបើកវគ្គរហូតដល់វគ្គត្រូវបានបញ្ចប់ជាស្ថាពរ។ កម្មវិធីផ្សព្វ ផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧” បានប្រព្រឹត្ដទៅដោយរលូន និងទទួលបានផ្លែផ្កាគាប់ប្រសើរស្របតាមការរំពឹងទុក៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        27
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm