វិនិយោគិនបរទេស មិនដែលធ្លាប់ស្រម៉ៃទេថា ប្រទេសចិន អាចនឹងប្រើកម្លាំងក្រសោបយកកោះតៃវ៉ាន់ពិតមែន ប៉ុន្តែជាមួយនឹងលោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន មនុស្សជាច្រើនចាត់ទុកថា នោះជាសេណារីយ៉ូអាចទៅរួចដ៏ហានិភ័យបំផុត ដែលពួកគេត្រូវតែត្រៀមទប់ទល់ បើទោះបីជាពួកគេពិបាករកវិធីដើម្បីធ្វើដូច្នេះបានក៏ដោយ។
កោះស្វ័យគ្រប់គ្រងមួយនេះ គឺជាចំណុចក្ដៅគគុកនៃភាពតានតឹងយូរមកហើយនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន ដែលកាន់តែអាក្រក់ឡើងចាប់តាំងពីលោក Trump ចូលសេតវិមានវិញក្នុងខែមករា និងបានចាប់ផ្តើមពន្ធពាណិជ្ជកម្ម ដែលបានធ្វើឱ្យទីផ្សាររង្គោះរង្គើ។

វិនិយោគិនបារម្ភថា ប្រសិនបើចិន ព្យាយាមក្រសោបយកមកវិញនូវអ្វីដែលខ្លួនចាត់ទុកថាជាទឹកដី "ដ៏ពិសិដ្ឋ" នោះទីក្រុងប៉េកាំង ប្រថុយនឹងសង្រ្គាមដែលឈានទៅរកទីបញ្ចប់នៃកោះតៃវ៉ាន់ ជាពិសេសទីផ្សារដ៏លេចធ្លោនៃរូបិយប័ណ្ណ និងអត្តសញ្ញាណរបស់ខ្លួន ខណៈជម្រើសដ៏ល្អតែមួយគត់គឺសន្តិភាព និងស្ថានភាពបច្ចុប្បន្ន។
សម្រាប់វិនិយោគិន ជម្រើសមានតែពីរប៉ុណ្ណោះ គឺការនៅឱ្យឆ្ងាយទាំងស្រុង ឬបន្តវិនិយោគនៅកោះតៃវ៉ាន់ហើយសង្ឃឹមថានឹងនៅតែមានរឿងល្អ។ លោក Mukesh Dave ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុនចាត់ចែងទ្រព្យ Aravali មានមូលដ្ឋាននៅសិង្ហបុរី បាននិយាយថា ហានិភ័យនៃជម្លោះណាមួយគឺពិបាកក្នុងការការពារខ្លាំងណាស់។ គួរឱ្យដឹងថា ការភ្នាល់ដែលថាចិន នឹងក្រសោបយកកោះតៃវ៉ាន់ បានកើនឡើងដល់ ១២% ហើយលើវេទិកាភ្នាល់ Polymarket ពីឱកាសដែលជិតស្មើសូន្យនៅដើមឆ្នាំនេះ៕

