រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maksim Reshetnikov បាននិយាយនៅពេលថ្លែងនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម BRICSថា ប្រព័ន្ធពាណិជ្ជកម្មពហុភាគី គឺស្ថិតនៅក្រោមសម្ពាធដ៏ធំមួយ ដែលមានឥទ្ធិពលផ្ទាល់លើពិភពលោកទាំងមូល។
លោកបានថ្លែងថា៖«ភារកិច្ចសំខាន់នៅថ្ងៃនេះ គឺធ្វើឲ្យប្រាកដថា ក្នុងរយៈពេលវែង យើងឈានទៅរកសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងការប្រកួតប្រជែង សកម្មភាពអាជីវកម្មនិងការច្នៃប្រឌិតកម្រិតខ្ពស់»។
លោករដ្ឋមន្ត្រី បានបន្ថែមថា ប្រទេសរុស្ស៊ីអាចធ្វើបានដោយមានជំនួយពីសំណុំនៃវិធានការទាក់ទងគ្នាដែលគ្របដណ្តប់លើការវិនិយោគ និងការបន្ធូរបន្ថយការធ្វើអាជីវកម្ម ការអភិវឌ្ឍទីផ្សារការងារ និងការបញ្ចប់នូវបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។

លោកបានសង្កត់ធ្ងន់ថា ដូចដែលដៃគូ BRICS របស់យើងដែរ បានិយាយថា យើងកំពុងប្រឈមមុខនឹងបញ្ហាខាងក្រៅ ដែលរារាំងដល់កំណើនសេដ្ឋកិច្ច។ ជាដំបូង យើងទទួលស្គាល់ថា ប្រព័ន្ធពាណិជ្ជកម្មពហុភាគី គឺស្ថិតនៅក្រោមសម្ពាធដ៏ធំធេង»។
លោកបានរំលឹកថា ប្រទេសរុស្ស៊ី បានប្រឈមមុខនឹងការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ពាណិជ្ជកម្មអន្តរជាតិដោយប្រទេសមួយចំនួន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកReshetnikov បានសន្និដ្ឋានថា៖«សម្ពាធសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន មានឥទ្ធិពលដោយផ្ទាល់ លើពិភពលោកទាំងមូល តាមរយៈពាណិជ្ជកម្ម»។
