ព្រឹត្តិការណ៍បាល់ទាត់ក្របខណ្ឌក្លិបកំពូលអាស៊ាន បានបិទបញ្ចប់ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំជើបរំជួលរវាងក្លិបថៃ Buriram United និង Cong An Hanoi។
បន្ទាប់ពីលទ្ធផលស្មើគ្នា ២-២ នៅទឹកដីវៀតណាម ក្រុមទាំងពីរនៅតែបង្ហាញការប្រកួតដ៏ជក់ចិត្តសម្រាប់អ្នកទស្សនា តាមរយៈការប្រើប្រាស់យុទ្ធសាស្រ្តប្រយុទ្ធត្រូវការគ្រាប់បាល់គ្រប់នាទី។
ការប្រកួតនៅទឹកដី Buriram ក្រុមភ្ញៀវវៀតណាម Cong An Hanoi មានឱកាសនាំមុខមុន ២-០ ដោយគ្រាប់បាល់ Jason Pendant នាទីទី ១៥ និងបាល់ពិន័យ ១១ ម៉ែត្ររបស់ Leo Artur នាទីទី ៣៩។
Cong An Hanoi ត្រូវបានគេមើលឃើញថាជាជើងឯកទៅហើយ តែនៅនាទីទី ៨៣ Buriram តបបានមួយគ្រាប់វិញដោយ Peter Zulj។
បន្ថែមបង្គ្រប់បួននាទី បន្ទាប់ពីមានការពន្យារពេលរបស់វៀតណាម ថៃក៏មានក៏មានបាល់ហ្វ្រីឃីកចុងម៉ោង ហើយរឿងមិនគួរឱ្យជឿនោះគឺ Lucas Crispim ស៊ុតសម្រេចពីចំងាយនៅនាទីទី ៩០+៨ ផ្ទុះការតវ៉ាពីកីឡាករក្រុម Cong An Hanoi។
ស្មើគ្នា ២-២ និងសរុបទាំងពីរជើង ៤-៤ ក្រុមទាំងពីរត្រូវលេងម៉ោងបន្ថែម ១៥ នាទីពីរដង។
Buriram លើកនេះជាអ្នកនាំមុខមុនវិញដោយ Guilherme Bissoli ដោយបាល់ពិន័យ ១១ ម៉ែត្រនាទីទី ១០៥ តែពួកគេក៏ស្គាល់ពាក្យថាខកចិត្តដែរនៅពេល Cong An Hanoi តាមស្មើវិញចុងម៉ោងដោយការតែតបញ្ចូលទីរបស់ Alan នាទីទី ១៨។
ជៀសមិនផុតពីវគ្គ ១១ ម៉ែត្រកាត់សេចក្តី សំណាងចុងក្រោយធ្លាក់ទៅក្រុមម្ចាស់ផ្ទះ Buriram ក្រោយអ្នកចាំទី Budprom សង្គ្រោះបាល់បីលើកឱ្យ Buriram ឈ្នះជើងឯកក្លិបកំពូលអាស៊ាន Shopee Cup៕