មេដឹកនាំហិរញ្ញវត្ថុ G7 ព្យាយាមបន្ថយជម្លោះពន្ធ និងស្វែងរកការឯកភាពគ្នា

2025/05/22 04:15:24 pm        47

មេដឹកនាំហិរញ្ញវត្ថុមកពីក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មទាំង៧ (G7) កាលពីថ្ងៃពុធ (ទី២១ ខែឧសភា) បានប្រឹងប្រែងកាត់បន្ថយជម្លោះ ជុំវិញបញ្ហាពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងស្វែងរកចំណុចរួមមួយចំនួន ដើម្បីឲ្យវេទិកានេះបន្តដំណើរការ ខណៈដែលមានការជួបប្រជុំគ្នា នៅតំបន់ភ្នំ Rocky របស់ប្រទេសកាណាដា។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G7 បានប្រឹងប្រែងរក្សាភាពវិជ្ជមាន អំឡុងកិច្ចពិភាក្សា នៅទីក្រុង Banff ខេត្ត Alberta ដើម្បីព្យាយាមឲ្យបានឈានដល់កិច្ចព្រមព្រៀងមួយ ជុំវិញសេចក្តីថ្លែងការណ៍រួមដែលគ្របដណ្តប់លើបញ្ហាមិនមែនពន្ធគយ។

ការពិភាក្សា រួមមានការគាំទ្រ សម្រាប់អ៊ុយក្រែន ការគំរាមកំហែងពីគោលនយោបាយសេដ្ឋកិច្ចមិនយុត្តិធម៌របស់ប្រទេសនានា ហើយនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការជួញដូរគ្រឿងញៀន។

នៅពេលត្រូវបានសួរអំពីកិច្ចប្រជុំទ្វេភាគីរបស់លោក ខណៈដែលរូបលោកចាកចេញពីកន្លែងទទួលទានអាហារពេលល្ងាច ជាមួយរដ្ឋមន្ត្រី និងប្រមុខធនាគារកណ្តាល G7 រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមាននូវថ្ងៃប្រកបដោយផលិតភាពខ្លាំងណាស់»។

បណ្ដាមេដឹកនាំហិរញ្ញវត្ថុ កំពុងខ្នះខ្នែងបញ្ចៀសកុំឲ្យកើតមានម្ដងទៀតនូវកិច្ចប្រជុំផ្នែកហិរញ្ញវត្ថុ G7 ពេញដោយការខ្វែងគំនិតគ្នា ដែលកាណាដាបានធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៨ ជាពេលដែលពន្ធលើដែកថែប និងអាលុយមីញ៉ូមអាណាត្តិដំបូងរបស់លោក Trump បានធ្វើសេចក្តីថ្លែងការណ៍រួមមួយមិនអាចចេញបាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am