ប្រទេសអាល្លឺម៉ង់ និងបារាំង នៅព្រហស្បតិ៍នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែលពីរនាក់ នៅខាងក្រៅសារមន្ទីរជនជាតិជ្វីហ្វមួយ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយបានថ្កោលទោសទង្វើនេះថា ជាអំពើហិង្សាប្រឆាំងនឹងជនជាតិជ្វីហ្វ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដែលបានកើតឡើង កាលពីល្ងាចថ្ងៃពុធ។ លោកបានបង្ហោះនៅលើបណ្តាញសង្គម Xថា៖«ពុំមានហេតុផលសម្រាប់អំពើហិង្សាប្រឆាំងជនជាតិជ្វីហ្វទេ។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានបន្ទរកំហឹងនោះ ដោយហៅឧបទ្ទវហេតុនេះថាជាទង្វើគួរឲ្យស្អប់ខ្ពើមនៃអំពើឃោរឃៅប្រឆាំងនឹងជនជាតិជ្វីហ្វ។
លោក Barrot បានសរសេរនៅលើបណ្តាញសង្គម Xថា៖«ការសម្លាប់សមាជិកពីរនាក់របស់ស្ថានទូតអ៊ីស្រាអែល នៅជិតសារមន្ទីរជ្វីហ្វ នៅក្នុងទីក្រុងវ៉ាស៊ីនតោន គឺជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមនៃអំពើឃោរឃៅប្រឆាំងជនជាតិជ្វីហ្វ។ «គ្មានអ្វីអាចបញ្ជាក់អំពីអំពើហិង្សាបែបនេះថា ត្រឹមត្រូវនោះទេ»។

