ហ្វាំងឡង់បញ្ចប់ការសាងសង់របងព្រំដែនដំណាក់កាលដំបូងប្រវែង ៣៥គ.មជាមួយរុស្ស៊ី

2025/05/22 11:37:10 pm        58

ឆ្មាំព្រំដែនហ្វាំងឡង់ និយាយកាលពីថ្ងៃពុធថា ហ្វាំងឡង់បានបញ្ចប់ការសាងសង់របងកម្ពស់ ៤,៥ម៉ែត្រដំណាក់កាលដំបូងប្រវែង ៣៥គ.ម ស្ថិតនៅតាមព្រំដែនភាគខាងកើតជាមួយរុស្ស៊ី ដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍ឆ្លងកាត់តាមវាលខ្សាច់ ។

ឆ្មាំព្រំដែនបន្តថា របងព្រំដែននេះ មានចម្រឹងដែកកម្ពស់ ៣,៥ម៉ែត្រនៅពីលើដោយបន្លាលួសកម្ពស់ ១ម៉ែត្រ ហើយនិងបំពាក់ដោយកាមេរ៉ាសុវត្ថិភាព ឧបករណ៍ចាប់សញ្ញា ឧបករណ៍បំពងសំឡេង និងអំពូលភ្លើង ។ វានឹងត្រូវបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ ២០២៦ ។

ហ្វាំងឡង់ បានចាប់ផ្តើមការសាងស់ងរបងព្រំដែនប្រវែង ២០០គ.មនៃប្រវែងព្រំដែនសរុប ១.៣៤៤គ.ម កាលពីឆ្នាំមុន ជាការឆ្លើយតបនឹងការធ្វើអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីឆ្នាំ ២០២៣ ដែលពួកគេមានជំនឿថា ត្រូវបានរៀបចំឡើងដោយចេតនាពីទីក្រុងម៉ូស្គូ ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បានច្រានចោលការរៀបចំលំហូរចូលជនអន្តោប្រវេសន៍ទាំងអស់នេះ ។

ក្រោយទំនាក់ទំនងស្ងប់ស្ងាត់អស់រយៈពេលជាច្រើនទសវត្សរ៍ជាមួយរុស្ស៊ី ហ្វាំងឡង់ បានចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូកាលពីរយៈពេល ២ឆ្នាំមុន ជាការឆ្លើយតបនឹងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន បង្ខំឲ្យទីក្រុងម៉ូស្គូ គំរាមសងសឹកទីក្រុង Helsinki ។

នៅឆ្នាំដដែលនោះ ជនអន្តោប្រវេសន៍ប្រហែល ១.៣០០នាក់ មកពីប្រទេសទី ៣ ដូចជាប្រទេសស៊ីរី និងប្រទេសសូម៉ាលី បានធ្វើដំណើរមកដល់ព្រំដែនហ្វាំងឡង់ដោយឆ្លងកាត់ប្រទេសរុស្ស៊ី ដើម្បីសុំសិទ្ធិជ្រកកោន រហូតដល់ហ្វាំងឡង់បិទច្រកឆ្លងកាត់សម្រាប់អ្នកដំណើរចំនួន ៨កន្លែងចូលទៅកាន់រុស្ស៊ី ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm