យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា ខ្លួន«បានកម្ចាត់»ជនល្មើសនៃការវាយប្រហារដែលបានបណ្តាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់ ស្លាប់នៅតំបន់វេសបែង កាលពីសប្តាហ៍មុន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់អ៊ីស្រាអែល និងនគរបាល កងទ័ពបាននិយាយថា កងកម្លាំងរបស់ខ្លួន ត្រូវបានចូលទៅជិតដោយបុរសប្រដាប់អាវុធម្នាក់ នៅក្នុងទីក្រុង Bruqin នៃតំបន់វេសបែង កាលពីថ្ងៃសៅរ៍ នៅជិតទីតាំងនៃការវាយប្រហារ កាលពីសប្តាហ៍មុន។

ពួកគេបាននិយាយថា បុរសនោះ កំពុងរត់ទៅសំដៅទៅកងកម្លាំង ខណៈកំពុងកាន់កាបូបស្ពាយដែលសង្ស័យថា មានរក្សាទុកគ្រឿងផ្ទុះ ដោយស្រែកដាក់ពួកគេ ខណៈពួកគេកំពុងធ្វើប្រតិបត្តិការឆែកឆេរ។
ការវាយតម្លៃស៊ើបការណ៍មួយ បាននិយាយថា៖«Nael Samara ជាភេរវករដែលត្រូវបានសម្លាប់ គឺជាភេរវករ ដែលបានធ្វើការវាយប្រហារបាញ់ប្រហារនៅជិត Bruchin កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែឧសភា ឆ្នាំ ២០២៥ ដែលបានបណ្តាលឲ្យស្ត្រីមានផ្ទៃពោះឈ្មោះ Tzeela Gez ស្លាប់។
អ្នកស្រុកម្នាក់រស់នៅក្នុងតំបន់តាំងទីលំនៅ Bruchin របស់អ៊ីស្រាអែល ឈ្មោះ Tzeela Gez អាយុ ៣៧ ឆ្នាំបានស្លាប់ បន្ទាប់ពីអ្នកស្រី ត្រូវបានគេបាញ់ នៅក្នុងរថយន្តរបស់ខ្លួន នៅពេលអ្នកស្រីទៅមន្ទីរពេទ្យ ដើម្បីសម្រាលកូន។
