ភ្លើងធ្លាក់ និងខ្យល់បក់ខ្លាំង បង្កភាពវឹកវរនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃពុធ ធ្វើឲ្យរំលើងដើមឈើ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ហើយបណ្តាលឲ្យមនុស្សជាច្រើននាក់ទៀត រងរបួសនៅរដ្ឋ Uttar Pradesh ។

មន្រ្តីនគរបាលមួយរូបនិយាយថា រដ្ឋយន្តត្រូវបានដើមឈើបាក់សង្កត់លើនៅរដ្ឋធានីញូវដែល្លី ខណៈបង្គោលភ្លើងខ្ពស់ៗនៅទីក្រុង Noidaបានបាក់ដោយសារអាកាសធាតុអាក្រក់ ។
មនុស្សជាច្រើននាក់បានរងរបួសនៅក្នុងឧបទ្ទេវហេតុពាក់ព័ន្ធនឹងភ្លៀងធ្លាក់នៅសង្កាត់ Mainpuri ខណៈអ្នកស្រុកនៅសង្កាត់ Agra ភ្ញាក់ឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ឃើញដើមឈើធំបាក់សង្កត់ពីលើអគារ និងបិទផ្លូវ ។
កាលពីខែមុន ក្រសួងឧតុនិយមឥណ្ឌា បានព្យាករពីភ្លៀងមូសុងវស្សាលើសកម្រិតមធ្យមសម្រាប់រយៈពេល ២ឆ្នាំជាប់ៗគ្នា នៅឆ្នាំ ២០២៥នេះ ។
លោក Gaurav Pareek គឺជាមន្រ្តីសង្រ្គោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តមួយរូបនៅមន្ទីរពេទ្យស្រុក Mainpuri និយាយថា អាកាសធាតបានផ្លាស់ប្តូរភ្លាមៗ បង្កឲ្យមានព្យុះភ្លៀង បណ្តាលឲ្យមនុស្សជាច្រើនរងរបួសធ្ងន់ ខណៈពេលពួកគេដេកនៅលើដំបូងផ្ទះរបស់ពួកគេ ។ លោកបន្តថា មនុស្សខ្លះទៀតត្រូវចំដំបូលផ្ទះដែលហោះប៉ើងចេញពីផ្ទះជិតខាងរបស់ពួកគេ ៕
