ទូតបារាំង៖ ដើមឆ្នាំ២០២២នេះ អ្នកវិនិយោគិនបារាំងជាច្រើន នឹងមកស្វែងយល់អំពីសក្តានុពលនៅកម្ពុជា

2021/12/16 07:20:04 pm        649

ភ្នំពេញ៖ លោក ហ្សាក់ ប៉ឺឡេត ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ អ្នកវិនិយោគិនបារាំងជាច្រើននឹងមកប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ។

ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នំា២០២១នេះ លោក ហ្សាក់ ប៉ឺឡេត បានលើកឡើងថា «នាពេលខាងមុខ ឯកឧត្តមអគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំង នឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា ​នៅខែមីនា ​ឆ្នាំ២០២២ ដោយអមមក​ជាមួយ​អ្នវិនិយោគិន​ជាច្រើន ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច​នៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង​ជាមួយព្រឹទ្ធសភាកម្ពុជា ក៏គ្រោងនឹងអញ្ជើញមក​បំពេញ​ទ​ស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាផងដែរ»។

លោកទូត បានបន្តទៀតថា ​តាមការកត់សម្គាល់របស់លោកបានមើលឃើញ​ ប្រទេសកម្ពុជា មាន​ការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ហើយលោកមានជំនឿជឿជាក់​ថា​ទំនាក់​ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកាន់តែរីក​ចម្រើន​បន្ថែម​ទៀត​ផងដែរ។

ជាមួយគ្នានោះដែរ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់​ផងដែរថា​ តាមរយៈបេកសកកម្មការទូត​របស់​លោកនៅព្រះរាជាណាចក្រកម្ពុជាលោកត្រៀមខ្លួនជាស្រេច ដើម្បីខិតខំសម្របសម្រួល អស់​ពី​កម្លាំង​កាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរ​បន្ថែមទៀត​លើគ្រប់វិស័យ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយ​រីករាយ​ដោយបានមើលឃើញថា ទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរ​មាន​ការ​រីកចម្រើន​ឥតឈប់ឈរ។

ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នា​ទៅវិញទៅមករវាងថ្នាក់​ដឹកនាំ​ជាតិកំពូលៗ មន្រ្តីជាន់ខ្ពស់គ្រប់ ​គ្រប់លំដាប់ថ្នាក់ ​និងការផ្លាស់ប្តូររវាងប្រជាជន ​និងប្រជាជន។ ទន្ទឹមនេះប្រទេសទាំងពីរ​បានបន្តគាំទ្រគ្នាជាបន្តបន្ទាប់ នៅក្នុងក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការ​លើឆាកអន្តរជាតិ។

ក្នុងឱកាសនោះដែរ​សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល ​និងប្រជាជនបារាំង ដែលបានផ្តល់ជំនួយឥតសំណង​ កម្ចី​អធិបតេយ្យ ​និងកម្ចីមិនអធិបតេយ្យ ដើម្បីរួមចំណែក​អភិវឌ្ឍន៍ប្រទេសកម្ពុជា​ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

សម្តេច ក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលបារាំង ​ដែល​បាន​ជួយ​អភិវឌ្ឍន៍​ធនធាន​មនុស្សកម្ពុជា ក្នុងការ​សិក្សាថ្នាក់អនុបណ្ឌិត ​និងបណ្ឌិតនៅប្រទេសបារាំង​ជាច្រើននាក់ និងបណ្តុះបណ្តាល​ភាសា​បារាំង​នៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា​។ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២១-២០២២ បារាំង​បានផ្តល់អាហារូបករណ៍ចំនួន៥០​ កន្លែងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm