តុលាការជាន់ខ្ពស់រូម៉ានី ច្រានចោលការតវ៉ាឲ្យលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតី

2025/05/23 12:21:55 am        80

តុលាការធម្មនុញ្ញរបស់ប្រទេសរូម៉ានី នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) បានប្រាប់ឲ្យដឹងថា ខ្លួនបានច្រានចោលជាឯកច្ឆន្ទ ចំពោះសំណើឲ្យលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី១៨ ខែឧសភា ដែលជ័យជម្នះជារបស់អភិបាលក្រុង Bucharest គឺបេក្ខជនកណ្ដាលនិយម លោក Nicusor Dan។

គូប្រជែងដែលរងបរាជ័យទៅពីក្រុមស្តាំនិយមជ្រុលរបស់រូម៉ានី គឺលោក George Simion ដែលបានលេចមុខឡើង ក្នុងនាមជាអ្នកនាំមុខ ក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី៤ ខែឧសភា បានដាក់សំណើនេះ ដោយចោទប្រកាន់ថា មានការជ្រៀតជ្រែកពីប្រទេសបារាំង និងម៉ុលដាវី។

អាជ្ញាធររៀបចំការបោះឆ្នោត និងអ្នកសង្កេតការណ៍ឯករាជ្យ បានប្រាប់ថា ការបោះឆ្នោតត្រូវបានរៀបចំឡើងយ៉ាងល្អ។ តុលាការធម្មនុញ្ញ ដែលបានលើកឡើងថា ការតវ៉ាជំទាស់របស់លោក Simion គឺគ្មានមូលដ្ឋាន នឹងអះអាងបញ្ជាក់ជាផ្លូវការនូវលទ្ធផលបោះឆ្នោតនេះ នាថ្ងៃព្រហស្បតិ៍នេះ ដោយមានលោក Dan ចូលរួម។

គួររំលឹកថា តុលាការបានលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដំបូងរបស់រូម៉ានី កាលពី ៦ខែមុន ដោយសង្ស័យមានការជ្រៀតជ្រែកពីរុស្ស៊ី ជាការចោទប្រកាន់ដែលត្រូវបានបដិសេធដោយទីក្រុងមូស្គូ។ បេក្ខជនស្តាំនិយមជ្រុល លោក Calin Georgescu គឺអ្នកឈ្នះ នាពេលនោះ។ រូបលោកត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតរៀបចំឡើងវិញ។

សម្ព័ន្ធមិត្ត និងវិនិយោគិនអ៊ឺរ៉ុបរបស់រូម៉ានី បានស្វាគមន៍ជ័យជម្នះរបស់លោក Dan លើបេក្ខជនប្រឆាំងអឺរ៉ុប លោក Simion ដែលបានហៅការលុបចោលលទ្ធផលនៃការបោះឆ្នោតដំបូង កាលពីចុងឆ្នាំមុនថា ជា «រដ្ឋប្រហារ» និងការដណ្តើមអំណាចពីលោក Georgescu៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm