សារព័ត៌មាន Daily Telegraph បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃគណបក្សការងារដែលកំពុងគ្រប់គ្រងអំណាច កំពុងជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy ទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋមួយ។

សមាជិកសភាលោក Emily Thornberry បាននិយាយថា សម្រេចនេះ នឹងក្លាយជា «ជំហានដំបូង» ប្រសិនបើលោក Lammy បានប្រកាសពីការទទួលស្គាល់របស់អង់គ្លេស នៅខែក្រោយ នៅក្នុងសន្និសីទជាន់ខ្ពស់ដែលត្រូវបានរៀបចំរួម ដោយអារ៉ាប៊ីសាអ៊ូឌីត និងបារាំង។
ការសម្រេចនេះដែរ ធ្វើឡើងបន្ទាប់ពីការបញ្ឈប់ការចរចាពាណិជ្ជកម្មរបស់លោក Lammy ជាមួយអ៊ីស្រាអែល និងបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ ដើម្បីឆ្លើយតបទៅនឹងការវាយលុកជាថ្មីរបស់ទីក្រុង Tel Aviv ។
សេចក្តីថ្លែងការណ៍របស់គណបក្សការងារ នៅពេលបោះឆ្នោតសកលចុងក្រោយ បានបញ្ជាក់ថា គណបក្សនេះ ត្រូវបាន «ប្តេជ្ញាចិត្ត» ក្នុងការទទួលស្គាល់ប៉ាឡេស្ទីន នៅក្នុងបរិបទនៃដំណោះស្រាយរដ្ឋពីរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាជាយូរមកហើយក្នុងការទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីន។
