ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបន្លឺឡើង នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម ជាទីដែលអ្នកសារព័ត៌មាន AFP បានរាយការណ៍ថា មានសំឡេងផ្ទុះឡើងយ៉ាងខ្លាំង ខណៈដែលយោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបានបាញ់ចេញពីប្រទេសយេម៉ែន នៅពីថ្ងៃព្រហស្បតិ៍នេះ ជាលើកទី២ ក្នុង រយៈពេលតិចជាង ១២ម៉ោង។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅមុនថ្ងៃត្រង់ (ម៉ោង ០៩: 00 ម៉ោងសកល)ថា៖ «បន្ទាប់ពីសំឡេងស៊ីរ៉ែន ដែលបានបន្លឺឡើងភ្លាមៗ នៅក្នុងតំបន់ជាច្រើន ក្នុងប្រទេសអ៊ីស្រាអែល មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ត្រូវបានស្ទាក់ចាប់»។

នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ យោធាក៏បាននិយាយផងដែរថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល ដែលបាញ់ចេញពីប្រទេសយេម៉ែន ដែលក្រុមឧទ្ទាមហ៊ួទី បានធ្វើការវាយប្រហារម្តងហើយម្តងទៀត ដោយពួកគេនិយាយថា ជាការឆ្លើយតបទៅនឹងការវាយលុក នៅតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល។
សេវាសង្គ្រោះបន្ទាន់ Magen David Adom របស់អ៊ីស្រាអែល បាននិយាយថា មិនមានអ្នកស្លាប់ដោយសារការបាញ់មីស៊ីលនោះទេ ទោះបីជាបុរសម្នាក់ បានរងរបួស ខណៈពេលកំពុងស្វែងរកទីជម្រកតាំងពីដំបូងក៏ដោយ។
