Arsenal យកឈ្នះ West Ham ២-០ ឡើង​លេខ៤ នៅ Premier League

2021/12/16 07:22:54 pm        85

​បាល់ទាត់៖ ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឈាន​ឡើងដល់​តំបន់ Top4 ហើយ​ក្រោយ​យកឈ្នះ​ក្រុម​ញញួរ​ធំ West Ham ២-០ យប់មិញ​ក្របខណ្ឌ English Premier League​។ ​​ក្រុម​របស់លោក Mikel Arteta បាន​រក្សា​ដដែល​មិនមាន​ការដោះដូរ​ឡើយ​ពី​ការប្រកួត​ដែល​យកឈ្នះ Southampton ៣-០ ចុង​សប្តាហ៍​កន្លងទៅ​។​

​​Gabriel Martinelli រកបាន​គ្រាប់​នាំមុខ​ឱ្យ Arsenal នៅ​វគ្គ​ទី២ នាទី​ទី៤៨ មុនពេល​ដែល Emile Smith Rowe ធានា​ជ័យជំនះ​ឱ្យ Arsenal នៅ​នាទី​ទី៨៧ បន្ទាប់ពី​ក្រុម​ភ្ញៀវ West Ham នៅសល់​គ្នា​តែ ១០នាក់​នៅ​នាទី​ទី៦៦ ដោយ​កីឡាករ Vladimir Coufal ទទួលបាន​កាត​លឿង​ទី​ពីរ​បណ្តេញ​ចេញពី​ការប្រកួត​។ ​​អ្នកចាត់ការ Arsenal លោក Mikel Arteta បាន​ហៅ​ជ័យជំនះ​នេះ​ថា ​ជា​ជ័យជំនះ​ដ៏​មាន​សារ​សំខាន់បំផុត​ក្នុង​បរិបទ Covid-19 ដែល​ក្រុម​ទាំងអស់​ប្រឈម​នៅពេលនេះ ហើយ​ខែធ្នូ​ជា​ខែ​ដែលមាន​កាលវិភាគ​ប្រកួត​មមាញឹក​ជាងគេ​។​ ​​ជ័យ​ជំនះ​របស់ Arsenal ធ្វើឱ្យ​ពួកគេ​ឡើង​មកឈរ​លេខ៤ ទំលាក់ West Ham ទៅ​លេខ៥ វិញ​ពោលគឺ​លេង ១៧ប្រកួត​មាន ២៩ពិន្ទុ​ ខណៈ West Ham មាន ២៨ពិន្ទុ​។ ​​លទ្ធផល​ផ្សេងទៀត​កាលពី​យប់មិញ​មាន Brighton ០-១ Wolves និង Crystal Palace ២-២ Southampton៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm