សម្ដេចធិបតី៖ ការចរចាជុំទី១ ជាមួយអាមេរិកលើការអនុវត្តពន្ធថ្មីគ្រាន់តែជាការជួបគ្នាបង្ហាញពីជំហរដោយសម្ដេចសង្ឃឹមថា ការចរចានៅជុំទី២ នៅខែមិថុនាខាងមុខ នឹងមានលទ្ធផលមួយចំនួន

2025/05/23 01:11:12 pm        150

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា ការចរចានៅជុំទី១របស់កម្ពុជា ជាមួយភាគីអាមេរិកលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការអនុវត្តពន្ធថ្មីរបស់អាមេរិកកាលពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភាកន្លងទៅ គឺគ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញពីជំហរ និងក្ដាប់នូវការពន្យល់បន្ថែមទៅលើលក្ខខណ្ឌនៅជុំទី២ ខណៈសម្ដេចសង្ឃឹមថា ការចរចានៅជុំទី២នៅខែមិថុនាខាងមុខនឹងមានលទ្ធផលមួយចំនួន។

ក្នុងឱកាសកិច្ចប្រជុំនេះ សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧បានដំណើរការក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះបានរួមគ្នាដោះស្រាយវិញ្ញាសាចាស់ និងថ្មីៗប្រកបដោយភាពម្ចាស់ការ ដោយភាពស្វាហាប់ឈរលើគោលការណ៍សកម្ម។ សម្ដេចធិបតីបានសម្ដែងនូវការកោតសរសើរចំពោះស្ថាប័ន ក្រសួងគណៈកម្មការ និងក្រុមការងារទាំងអស់ដែលបានធ្វើការងារយ៉ាងសកម្ម ប្រកបដោយចីរភាពទទួលខុសត្រូវ ជាពិសេសក្នុងការងាររៀបចំអនុវត្តគោលនយោបាយ វិធានការ និងកម្មវិធីពិសេសចាំបាច់នានាក្នុងគោលដៅឆ្លើយតបអោយបានទាន់ពេលវេលានិងប្រើប្រាស់កម្លាំងសរុប។

សម្ដេចបានបញ្ជាក់ថា ជាក់ស្តែងរាជរដ្ឋាភិបាលអាចទប់ទល់ និងដោះស្រាយបាននូវបញ្ហានានាក្នុងស្ថានភាពដ៏លំបាកដែលបាននឹងកំពុងជួបប្រទះក្នុង និងក្រៅប្រទេសដែលមានការវិវត្តន៍ស្មុគស្មាញ និងពិបាកប៉ាន់ស្មាននៃសភាពការណ៍វិវត្តន៍អន្តរជាតិទាំងមូលរួមទាំងការកើនឡើង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចបច្ចេកវិទ្យាទំនើបៗរវាងប្រទេសមហាអំណាចសង្រ្គាមពាណិជ្ជកម្ម ជាពិសេសការអនុវត្តពន្ធគយបរិការរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋបាលប្រធានាធិបតីដូណាល់ត្រាំ, ជម្លោះប្រដាប់អាវុធមានការកើនឡើងបញ្ហាសន្តិសុខមិនប្រពៃណីដែលសុទ្ធជាវិញ្ញាសាដែលត្រូវរួមគ្នា ខិតខំជម្នះឆ្លងដំណោះស្រាយជាបន្តបន្ទាប់។

ក្នុងឱកាសនោះសម្តេចបានកោតសរសើរក្រុមការងារចរចាដែលដឹកនាំដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកជំទាវចម និមល និងក្រុមការងារគាំទ្រ ដឹកនាំដោយ ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើការងារចរចាពាណិជ្ជពន្ធគយបរិការ ជាមួយសហរដ្ឋអាមេរិកនៅជុំទី១ ខណៈសម្ដេចសង្ឃឹមថា ការចរចានៅជុំទី២នៅខែ មិថុនាខាងមុខនេះនឹង មានលទ្ធផលមួយចំនួន។

សម្ដេចធិបតីបានបញ្ជាក់ថា ពិតណាស់គ្មានកិច្ចការចរចាណាជាមួយសហរដ្ឋអាមេរិកធ្វើឡើងទោះបីជាមួយប្រទេសសម្ព័ន្ធមិត្តក៏គេមិនអាចធ្វើឡើងក្នុងជុំទី១នោះដែរ។ កន្លងមកមានអ្នកអធិប្បាយមិនយល់ពីនីតិវិធីនៃការចរចា សម្ដេចបានបញ្ជាក់ថា ការចរចានៅជុំទី១នេះ គ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញពីជំហរនិងក្ដាប់នូវការពន្យល់បន្ថែមទៅលើលក្ខខណ្ឌនៅជុំទី២យើងនឹងធ្វើការងារបន្តសង្ឃឹមថាយើងនឹងអាចបញ្ចប់នៅពេលខាងមុខជាពិសេសមុនពេលកំណត់៩០ថ្ងៃរបស់សហរដ្ឋអាមេរិកពន្យាពេលនោះត្រូវបានបញ្ចប់។ សម្ដេចថ្លែងថា ទោះបីយ៉ាងណាក៏រាជរដ្ឋាភិបាលនឹងខិតខំការពារឱ្យអស់លទ្ធភាពដើម្បីផលប្រយោជន៍ជាតិរបស់យើង៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am