នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច កោតសរសើរ​ដល់​សុខាភិបាល​កម្ពុជា ចំពោះវឌ្ឍនភាពធំៗ

2025/05/23 09:07:00 pm        163

លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច ទទួលស្វាគមន៍ និងជួបសំណេះសំណាល ជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋ​មន្រ្តី​ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២៥ ក្រុងហ្សឺណែវ។

ក្នុងជំនួបសំណេះសំណាល ពិភាក្សាការងារ លោក​នាយកអង្គការ​សុខភាពពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច (the Western Pacific Region, WPRO) បានបញ្ជាក់ពីការ​កោត​សរសើរ​ដល់​សុខាភិបាល​កម្ពុជា ចំពោះវឌ្ឍនភាពធំៗ ទាំងការដាក់ចេញផែនទី​ចង្អុល​បង្ហាញ​ការ​គ្រប​ដណ្តប់​សុខ​ភាពសាកល (Universal Health Coverage Roadmap) ការផ្តល់ជាអា​ទិភាព​ចម្បង​លើ​សុខភាពបឋម (Primary Health Care) ជាមួយសកម្មភាព​ជា​លទ្ធផល​ជាក់​ស្តែង​ជា​ច្រើន​ក្នុង​សហគមន៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សកម្មភាពអប់រំសុខភាព ការរៀបចំផែន​ការ​យុទ្ធ​សាស្រ្តសុខាភិបាលដំណាក់កាលទី៤ ឆ្នាំ២០២៥-២០៣៣ ការដាក់អោយ​ដំណើរកា​រ​ផែន​ការ​សក​ម្មភាពប្រយុទ្ធ បង្ការជំងឺមិនឆ្លង និងជំងឺមហារីក ជាដើម។

លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភា​ពពិភពលោក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ បានថ្លែងអំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​វិភាគ​ទាន​រួម​ចំណែក​សម្រាប់​យុទ្ធនាការកៀរគរមូលនិធិទ្រទ្រង់​សកម្មភាព​មនុស្ស​ធម៌​របស់​អង្គការសុខភាពពិភពលោក (Investment Round) ដែលនេះ​គឺ​ជាកា​យ​វិការ​ដ៏​ល្អ​ប្រពៃ​នៃ​កម្ពុជា​។ លោកនាយកប្រចាំតំបន់ ក៏បានជម្រាបអំពី​ស្ថានភាព​របស់​អង្គការ​សុខ​ភាព​ពិភព​លោក ដូចជាការកាត់បន្ថយថវិកាចំណាយ ដោយត្រូវធ្វើអាទិភាពកម្មវិធី ការកែស​ម្រួល​រចនា​សម្ព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក ប្តេជ្ញាចិត្ត​បន្ត​គាំទ្រ​សកម្មភាព​សុខាភិបាល​កម្ពុជា​។

ជាការឆ្លើយតប ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អង្គការ​សុខភាពពិភពលោក ដែលនៅតែបន្តចូលរួមជាមួយកម្ពុជា ឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និង​ថវិកា ជូនដល់វិស័យសុខាភិបាល ជាពិសេសកម្មវិធីសំខាន់ៗ ដូចជា ការថែទាំសុភាពបឋម ការ​លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ជំងឺរបេង ការប្រយុទ្ធនឹងជំងឺមិនឆ្លង ជាដើម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្វាគមន៍ដំណើរទស្សនកិច្ចនៅកម្ពុជា ម្តងទៀត របស់លោ​ក​នាយក​ប្រចាំ​តំបន់ក្នុងឆ្នាំនេះ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm