ទីក្រុងសេអ៊ូលនិយាយថា ពុំទាន់មានការចរចាជាមួយអាមេរិកអំពីលទ្ធភាពដកកងទ័ព ចេញពីកូរ៉េខាងត្បូងទេ

2025/05/23 09:43:10 pm        485

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ពុំទាន់មានកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន អំពីការដកកងទ័ពអាមេរិក ចេញពីកូរ៉េខាងត្បូងទេ បន្ទាប់ពីរបាយការណ៍របស់សារព័ត៌មាន Wall Street Journal (WSJ) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើការដកទ័ពមួយផ្នែក។

ដោយលើកឡើងពីមន្ត្រីការពារជាតិអាមេរិក របាយការណ៍របស់កាសែត WSJ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាថាតើត្រូវផ្លាស់ទីទាហានប្រហែល ៤.៥០០នាក់ ចេញពីកូរ៉េខាងត្បូង ហើយដាក់ពង្រាយពួកគេ ទៅកាន់ទីតាំងផ្សេងទៀត រួមទាំងកោះ Guam ផងដែរ។

ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់រយៈពេលវែងរបស់កូរ៉េខាងត្បូង បានដាក់ពង្រាយទាហានប្រហែល ២៨.៥០០នាក់ នៅកូរ៉េខាងត្បូង ដើម្បីជួយការពារប្រឆាំងនឹងប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរនេះ។

ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីឆ្នាំមុន មុនពេលឈ្នះការបោះឆ្នោតថា ប្រសិនបើលោកត្រឡប់ទៅសេតវិមានវិញ ទីក្រុងសេអ៊ូលនឹងចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ជារៀងរាល់ឆ្នាំ សម្រាប់កងទ័ពអាមេរិកឈរជើង នៅក្នុងប្រទេសកូរ៉េខាងត្បូង។

នៅពេលត្រូវបានសួរអំពីរបាយការណ៍របស់សារព័ត៌មាន WSJ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា មិនទាន់មានការពិភាក្សាអ្វីទាំងអស់រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ទាក់ទងនឹងការដកទ័ពអាមេរិកចេញ ពីប្រទេសនេះទេ។

សម្ព័ន្ធមិត្តទាំងពីរ កាលពីឆ្នាំមុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល ៥ឆ្នាំ ស្តីពីការចែករំលែកការចំណាយលើការឈរជើងរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយទីក្រុងសេអ៊ូល បានយល់ព្រមបង្កើនវិភាគទានរបស់ខ្លួនចំនួន ៨,៣% ដល់១,៥២ សែនកោដិវ៉ុន (១,១ពាន់លានដុល្លារ) សម្រាប់ឆ្នាំ ២០២៦។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm