Luka Modric នឹងចាកចេញពី Real Madrid ក្រោយចប់ Club World Cup

2025/05/23 10:14:32 pm        570

ប្រធានក្រុម Real Madrid, Luka Modric បានបញ្ជាក់ថា នឹងចាកចេញពីក្លិបយក្សអេស្ប៉ាញក្រោយចប់ព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក Club World Cup រដូវក្តៅខាងមុខនេះ។

         ខ្សែបម្រើវ័យ ៣៩ ឆ្នាំក្រូអាស៊ីរូបនេះ ជាម្ចាស់ជ័យលាភី Ballon d’Or នៅឆ្នាំ ២០១៨ នឹងបង្ហាញខ្លួនចុងក្រោយ នៅកីឡដ្ឋាន Santiago Bernabeu ថ្ងៃសៅរ៍នេះនៅពេល Real Madrid បើកទ្វារផ្ទះស្វាគមន៍ Real Sociedad បិទបញ្ចប់រដូវកាល La Liga។

         “ពេលវេលាបានមកដល់ហើយ ពេលវេលាដែលមិនចង់ឱ្យមកដល់ តែនេះគឺបាល់ទាត់ និងជីវិតរស់នៅ មានការចាប់ផ្តើម ក៏មានទីបញ្ចប់” នេះជាសំនេររបស់ Modric នៅបណ្តាញសង្គម Instagram បញ្ជាក់ពីការចាកចេញរបស់ខ្លួន។

         មកដល់ Real Madrid នៅឆ្នាំ ២០១២ ក្នុងតម្លៃផ្ទេរប្រមាណ ៣០ លានផោនពីក្លិបអង់គ្លេស Tottenham Hotspur, Luka Modric បានក្លាយជាសមាជិកសំខាន់បាត់ទៅហើយសម្រាប់ Real Madrid ដែលរួមមានការឈ្នះជើងឯកសរុប ២៨ ពានសំខាន់ៗ បូករួមទាំង Champions League ៦ លើក និង La Liga ៤ លើក FIFA Club World Cup ៦ លើក  European Super Cup ៥ លើក Copa del Rey ២ លើក និង Spanish Super Cup ៥ លើកក្នុងរយៈពេល ១៣ រដូវកាល។

         Luka Modrid នឹងចាកចេញពី Real Madrid ក្នុងនាមជាកីឡាករដែលមានកិត្តិនាមអស្ចារ្យម្នាក់តាមរយៈសមិទ្ធផលរបស់ខ្លួនដែលបានបង្ហាញខ្លួនសរុប ៥៩០ ប្រកួត ស៊ុតបញ្ចូលទី ៤៣​ គ្រាប់ និងប៉ះបញ្ជូន ៩៥។

         Modrid បច្ចុប្បន្នឈរលេខបីក្នុងតារាងកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតនៅ La Liga តាមពីក្រោយ Oscar de Marcos របស់ Athletic Bilbao និង Koke របស់ Atletico Madrid។

         Real Madrid នឹងចាប់ផ្តើម Club World Cup ដោយត្រូវជួបជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Hilal មុនបន្តជួបក្លិបម៉ិកស៊ិក Pachuca និងក្លិបអូទ្រីស RB Salzburg៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm