ក្រុមប្រទេស G7 បានព្រមានថា ពួកគេនឹងរឹតបន្តឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី ប្រសិនបើក្រុងមូស្គូ មិនយល់ព្រមចំពោះបទឈប់បាញ់ នៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងទេសាភិបាលធនាគារកណ្តាលរបស់អ៊ុយក្រែន ដែលបានអនុម័ត បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅប្រទេសកាណាដា បានប្រកាសថា៖«យើងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីសម្រេចបានបទឈប់បាញ់។ ប្រសិនបើបទឈប់បាញ់បែបនេះ មិនត្រូវបានយល់ព្រមនោះទេ យើងនឹងបន្តស្វែងរកជម្រើសដែលអាចធ្វើបានទាំងអស់ រួមទាំងជម្រើស ដើម្បីបង្កើនសម្ពាធ ដូចជាការបង្កើនការដាក់ទណ្ឌកម្មបន្ថែមទៀត»។

ក្រុមរដ្ឋមន្ត្រី G7 បាននិយាយថា៖«ស្របតាមប្រព័ន្ធច្បាប់រៀងៗខ្លួន យើងបញ្ជាក់ម្តងទៀតថា ទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី នៅក្នុងដែនសមត្ថកិច្ចរបស់យើង នឹងបន្តជាប់គាំង រហូតដល់រុស្ស៊ីបង់ថ្លៃសម្រាប់ការខូចខាត ដែលប្រទេសនេះ បានបង្កឡើងដល់អ៊ុយក្រែន។
