បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ខណៈការប្រកួតនឹងចាប់ផ្តើមនៅខែក្រោយនេះហើយនៅលើទឹកដីកាម៉េរូន។ មួយរយៈចុងក្រោយនេះមានសារព័ត៌មានកីឡាធំៗបានចុះផ្សាយថា ការប្រកួតព្រឹតិ្តការណ៍ធំជាងគេប្រចាំទ្វីបអាហ្វ្រិកមួយនេះអាចនឹងត្រូវលុបចោល រឺក៏លើកពេលបន្តទៀតដោយសារការផ្ទុះរីករាលដាលឆ្លងខ្លាំងនៃមេរោគបម្លែងខ្លួន Covid-19 អូមីក្រុង។
យ៉ាងណាក្តីគណៈកម្មាធិការរៀបចំការប្រកួតនៅតែមានទំនុកចិត្តថា ព្រឹត្តិការណ៍អាចដំណើរការទៅបានហើយ មកទល់ពេលនេះក៏មិនមានការសំរេចផ្លូវការណាមួយនៅឡើយពីការលើកពេល រឺលុបចោលនោះ។ នៅសល់ពេលមិនច្រើនទៀតទេ ព្រឹត្តិការណ៍បាល់ទាត់ Africa Cup of Nations នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែមករាខាងមុខនេះហើយ និងបញ្ចប់នៅថ្ងៃទី៦ ខែកុម្ភៈ។ ជុំវិញការប្រកួតនេះដែរ ក្លិបនៅ Premier League មួយចំនួនមានក្តីបារម្ភដោយពួកគេនឹងត្រូវបាត់បង់កីឡាករមួយចំនួន ដែលត្រូវទៅជួយក្រុមជំរើសជាតិ។
ឧទាហរណ៍ដូចជា Liverpool មាន Mohamed Salah (អេហ្ស៊ីប), Sadio Mane (សេណេហ្កាល់), Naby Keita (នីហ្សេរីយ៉ា) ខណៈ Chelsea មានកីឡាករអ្នកចាំទី Edouard Mendy (សេណេហ្កាល់), Hakim Ziyech (ម៉ារ៉ុក) ឯ Arsenal មានដូចជាខ្សែប្រយុទ្ធហ្កាបុង Pierre-Emerick Aubameyang, កីឡាករអេហ្ស៊ីប Mohamed Elneny និងកីឡាករកូឌីវ័រ Nicolas Pepe ជាដើម៕
អត្ថបទ៖នាង សុភាវុធ