កូរ៉េខាងជើង​ត្រូវ​បាន​រាយការណ៍​ថា​បាន​ប្រហារជីវិត​មនុស្ស​ ៧​នាក់​ជា​សាធារណៈ​ដោយសារ​មើល​ក្រុម K-pop

2021/12/16 02:38:51 pm        723

​កូរ៉េខាងជើង៖ របាយការណ៍​ថ្មី​មួយ​ពី​ក្រុម​សិទ្ធិមនុស្ស​បាន​រកឃើញ​ថា ប្រទេស​កូរ៉េខាងជើង​បាន​ប្រហារជីវិតមនុស្ស​ជា​សាធារណៈ​យ៉ាង​ហោចណាស់ ៧​នាក់​ដោយសារតែ​ការ​មើល ឬ​ចែកចាយ​វីដេអូ​ក្រុម​តារា​ចម្រៀង​កូរ៉េខាងត្បូង K-pop ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ ​នេះ​បើយោង​តាម​សារព័ត៌មាន The New York Times។

​របាយការណ៍​នេះត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ដោយ​ក្រុមការងារ​យុត្តិធម៌​អន្តរកាល (Transitional Justice Working Group) ហើយ​វា​ត្រូវបាន​ផ្អែកលើ​ការសម្ភាសន៍​ជាមួយ​អ្នករត់​ចោលស្រុកជិត ៧០០នាក់​មកពី​ប្រទេស​កូរ៉េខាងជើង​។ របាយការណ៍​នេះ​បាន​ចង្អុល​ទៅសក្ខីកម្ម​នៃ​ការប្រហារជីវិត​ជា​សាធារណៈ ​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​លោក Kim Jong-un ហើយ​បាន​និយាយ​ថា​ បទល្មើស​មួយ​ក្នុងចំណោម​បទល្មើស​ធម្មតា​បំផុត​គឺ "​ការមើល ឬ​ចែកចាយ​វីដេអូបទ​ចម្រៀង​របស់​កូរ៉េខាងត្បូង"​។​ ​សារព័ត៌មាន the Times បាន​រាយការណ៍​ថា លោក Kim Jong-un បាន​ហៅ​ក្រុម​តារាចម្រៀង K-pop ថា ​ជាជំងឺមហារីក​ដ៏​កាច​សាហាវ ដោយ​ត្អូញត្អែរថា ​វប្បធម៌​កូរ៉េខាងត្បូង​កំពុង​ធ្វើឱ្យ​ខូចដល់​សម្លៀកបំពាក់ ម៉ូដ​សក់ ពាក្យសម្ដី អាកប្បកិរិយារបស់​ជនជាតិ​កូរ៉េខាងជើង​។​

​អ្នកជំនាញ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល Wilson Center លោក Jean Lee បាន​ពន្យល់​ប្រាប់​ទូរទស្សន៍ ​CNN ថា ប្រទេស​កូរ៉េខាងជើងមើលឃើញថា វា​ជាការ​គំរាមកំហែង​មួយ​សម្រាប់​យុវវ័យ ​ដោយសារតែ​ការមើល​រឿង​ភាគ​កូរ៉េខាងត្បូង និង​មើលឃើញថា តើ​ជីវិត​របស់​ប្រជា​ជន​កូរ៉េ​នៅក្រៅ​ប្រទេស​របស់​ពួកគេ​យ៉ាងណា ព្រោះពួកគេ​ឃើញ​រូបភាព​ទីក្រុង​សេ​អ៊ូ​ល ហើយ​តើ​ពួកគេ​រស់នៅ​យ៉ាងដូចម្ដេច​។​ ​យោងតាម​សារព័ត៌មាន the Times ការចែក​ចាយ​ការកម្សាន្ត​របស់​កូរ៉េខាងត្បូង​អាច​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត ​ក្រោម​ច្បាប់​ដែល​បានអនុម័ត​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​កាលពី​ឆ្នាំមុន ហើយ​កាលពី​ខែ​មុនបុរស​ម្នាក់​ដែល​បាន​រត់ពន្ធ​រឿង​ភាគ Squid Game របស់​ក្រុមហ៊ុន Netflix របស់​កូរ៉េខាងត្បូង​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am