រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេអេរ៉ង់ អាចនឹងអនុញ្ញាតឲ្យ មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅទីតាំងនុយក្លេអ៊ែររបស់ខ្លួន ក្នុងលក្ខខណ្ឌ ដែលទណ្ឌកម្មត្រូវបានដកចេញនោះ។
លោកបានប្រាប់ទូរទស្សន៍ SNN ថា៖«យើងនឹងមិនបោះបង់សិទ្ធិរបស់យើងទេ ប៉ុន្តែយើងអាចចាត់វិធានការដើម្បី [ពង្រឹង]តម្លាភាពលើលក្ខខណ្ឌដែលទណ្ឌកម្ម ត្រូវបានដកចេញ» ។
ក្នុងពេលជាមួយគ្នានេះ លោក Araghchi បាននិយាយថា វា «លឿនពេកក្នុងការនិយាយអំពីលទ្ធផលនៃការចរចា» ជាមួយសហរដ្ឋអាមេរិក ពីព្រោះបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់ នៅតែ «មិនទាន់ដោះស្រាយបាន»។ នៅក្នុងលើកឡើងរបស់លោក ការចរចានឹងបន្ត «រហូតដល់សហរដ្ឋអាមេរិក ផ្តល់ព្រម»។

បើមិនដូច្នេះទេ ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តទទូចលើការបញ្ឈប់ទាំងស្រុងនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម «គ្មានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវបានសម្រេចឡើយ»។
លោក Araghchi បានបន្តទៀតថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនអាចស្តារឡើងវិញបានទេ ហើយគួរតែទុកវាចោលទៅ។
លោកបានប្រាប់ទូរទស្សន៍ SNN ថា៖« ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA)មិនទាន់ស្លាប់នៅឡើយទេ ប៉ុន្តែវាមិនអាចស្តារឡើងបានទេ ដូច្នេះទុកវាឲ្យបែបនេះចុះ។
