រញ្ជួយដី នៅកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី បំផ្លាញផ្ទះជាង ១០០ខ្នង

2025/05/23 11:52:22 pm        60

រញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានកើតឡើងនៅជិតកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) ដោយបានបំផ្លាញផ្ទះសម្បែងជាង ១០០ខ្នង តែមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះឡើយ។

យោងតាម USGS (ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក) បានឲ្យដឹងថា ការរញ្ជួយនេះបានកើតឡើងនៅវេលាម៉ោង ២:៥២នាទីព្រឹក ម៉ោងក្នុងស្រុក នៅជម្រៅ ៦៨គីឡូម៉ែត្រ ដោយចំណុចកណ្តាល នៅឆ្នេរក្បែរខេត្ត Bengkulu។

ទីភ្នាក់ងារឧតុនិយមរបស់ឥណ្ឌូនេស៊ី បានផ្តល់កម្រិតខ្លាំងជាង ៦,០រ៉ិចទ័រ ដោយចំណុចកណ្តាលនៅជម្រៅ ៨៤គីឡូម៉ែត្រ ដោយបានបញ្ជាក់បន្ថែមថា លទ្ធភាពនៃការកើតរលកយក្សស៊ូណាមិមិនមានទេ។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ ឬ BNPB លោក Abdul Muhari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៣ ខែឧសភានេះថា ការរញ្ជួយនេះបានបំផ្លាញផ្ទះសម្បែងជាង ១០០ខ្នង និងទីតាំងសាធារណៈយ៉ាងហោចណាស់ចំនួន ៦កន្លែង នៅក្នុងទីក្រុងរបស់ខេត្ត Bengkulu។

លោក Abdul បានប្រាប់ថា៖ «នៅក្នុងទីក្រុង Bengkulu ផ្ទះសម្បែងចំនួន ១៤០ខ្នង ត្រូវបានរងផលប៉ះពាល់ (ដោយការរញ្ជួយដី) ដោយ ៨ខ្នងបានបាក់រលំ ដែលមានន័យថា (ផ្ទះសម្បែងទាំងនោះ) មិនអាចជួសជុលឡើងវិញបានឡើយ»។

តែយ៉ាងណាក្ដី លោក Abdul បានបញ្ជាក់ថា គ្មានអ្នកស្លាប់ដោយសាររញ្ជួយដីនេះ ត្រូវបានរាយការណ៍នោះឡើយ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភានេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm