ប៉ាគីស្ថាននឹងស្នើផ្ដល់សម្បទានដល់ក្រុមហ៊ុនអាមេរិក លើការវិនិយោគរ៉ែ អំឡុងពេលចរចាពន្ធគយ

2025/05/24 01:32:56 am        209


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសប៉ាគីស្ថានគ្រោងនឹងស្នើផ្តល់សម្បទានដល់ក្រុមហ៊ុនអាមេរិក ដើម្បីឲ្យធ្វើការវិនិយោគ ក្នុងវិស័យរុករករ៉ែរបស់ខ្លួន ដែលជាផ្នែកមួយនៃការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាពន្ធគយ ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដព្យាយាមទាញយកប្រយោជន៍ពីការចាប់អារម្មណ៍របស់រដ្ឋបាលលោក Donald Trump ក្នុងការជំរុញពាណិជ្ជកម្មជាមួយប្រទេសតំបន់អាស៊ីខាងត្បូង។

គួរបញ្ជាក់ថា ប៉ាគីស្ថានប្រឈមនឹងលទ្ធភាពនៃការយកពន្ធ ២៩ភាគរយ លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសារតែអតិរេកពាណិជ្ជកម្មតម្លៃ ៣ពាន់លានដុល្លារជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតជាងគេរបស់ពិភពលោក ក្រោមវិធានការពន្ធដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន លើប្រទេសជុំវិញពិភពលោក។ អត្រាពន្ធនោះត្រូវបានផ្អាកជាបន្តបន្ទាប់រយៈពេល ៩០ថ្ងៃ ដើម្បីឲ្យការចរចាអាចប្រព្រឹត្តទៅបាន។

រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន លោក Jam Kamal បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ នឹងផ្តល់ឱកាសឲ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកវិនិយោគលើគម្រោងរុករករ៉ែ ជាចម្បង នៅក្នុងខេត្ត Balochistan របស់ប៉ាគីស្ថាន តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ដោយផ្តល់ជូននូវសម្បទាននានា ដូចជាការជួលជាដើម។

លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា កិច្ចប្រឹងប្រែងនឹងមានបន្ថែមទៀត ដើម្បីបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ជាពិសេសកប្បាស និងប្រេងអាចបរិភោគបាន ដែលបច្ចុប្បន្នកំពុងខ្វះខាត នៅក្នុងប្រទេសប៉ាគីស្ថាន។

ប៉ាគីស្ថាននឹងដាក់សំណើសម្បទានរបស់ខ្លួន សម្រាប់ការវិនិយោគរុករករ៉ែដល់មន្ត្រីអាមេរិក អំឡុងពេលពិភាក្សា អំពីពន្ធគយ នៅក្នុងសប្តាហ៍ខាងមុខនេះ។ តែយ៉ាងណាក្ដី លោក Kamal មិនបានផ្តល់ព័ត៌មានបន្ថែម អំពីដំណើរការដេញថ្លៃនៃអណ្តូងរ៉ែទាំងនេះ ឬព័ត៌មានលម្អិតផ្សេងទៀតនោះទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm