ប្រមុខសិទ្ធិមនុស្សរបស់ UN ជំរុញឲ្យភាគីជម្លោះនៅស៊ូដង់ខាងត្បូង «បញ្ចៀសមហន្តរាយ»

2025/05/24 01:57:26 am        106


ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានជំរុញឲ្យភាគីជម្លោះនៅប្រទេសស៊ូដង់ខាងត្បូង ធ្វើយ៉ាងណាបញ្ចៀសស្ថានការណ៍មហន្តរាយ ដោយព្រមានថា សិទ្ធិមនុស្សប្រឈមនឹងស្ថានភាពកាន់តែអាក្រក់ឡើងៗបន្ថែមទៀត ខណៈដែលការប្រយុទ្ធកើនឡើងខ្លាំងទៅៗ។

ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយថា៖ «អរិភាពឡើងកម្ដៅកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង មានន័យថា ហានិភ័យមានយ៉ាងពិតប្រាកដ ក្នុងការធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងមនុស្សធម៌ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងររួចហើយនោះ កាន់តែអាក្រក់ទៅៗ ហើយប៉ះពាល់ដល់ដំណើរការសន្តិភាពដ៏ផុយស្រួយរបស់ប្រទេសនេះ»។ លោកបានបន្ថែមថា៖ «ភាគីទាំងអស់ត្រូវតែបញ្ចៀសស្ថានការណ៍មហន្តរាយជាបន្ទាន់»។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣ ខែឧសភាមក ការប្រយុទ្ធគ្នាមានកាន់តែខ្លាំងឡើងៗ ដោយ OHCHR (ការិយាល័យនៃឧត្តមស្នងការរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្ស) លើកឡើងពីរបាយការណ៍នៃការទម្លាក់គ្រាប់បែកពីអាកាស និងការវាយលុកតាមដងទន្លេ និងផ្លូវគោក ពីសំណាក់កងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង (SSPDF) លើទីតាំងកងទ័ពរំដោះប្រជាជនស៊ូដង់ (SPLA-IO) នៅក្នុងតំបន់ Fangak ក្នុងរដ្ឋ Jonglei និងនៅតំបន់ Tonga County ក្នុងរដ្ឋ Upper Nile។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិល ៧៥នាក់ ត្រូវបានសម្លាប់ ហើយ ៧៨នាក់ផ្សេងទៀត បានរងរបួសដោយការប្រយុទ្ធគ្នា ដែលបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅចន្លោះពីថ្ងៃទី ៣-២០ ខែឧសភា។ ទីភ្នាក់ងារបានបន្ថែមថា តំបន់ដែលមានប្រជាជនរស់នៅជាជនស៊ីវិល ត្រូវបានគេកំណត់គោលដៅ ក្នុងនោះរួមទាំងកន្លែងព្យាបាលដែលដំណើរការដោយក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) ផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm