វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ កើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពេលដែលប្រទេសជិតខាងខ្លួនបង្ខំឲ្យប្រជាពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺនរាប់សែននាក់ វិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។
ពលរដ្ឋអាហ្វហ្គានីស្ថានជាង ២៨ម៉ឺននាក់ ត្រូវបាននិរទេស ឬរងសម្ពាធឲ្យចាកចេញពីប្រទេសប៉ាគីស្ថាន និងប្រទេសអ៊ីរ៉ង កាលពីខែមេសា ។ ភាគច្រើននៃពួកគេដែលបានធ្វើដំណើរមកដល់អាហ្វហ្គានីស្ថាន ត្រូវការជំនួយបន្ទាន់ ដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ ។
លោក Ezatullah វ័យ ៤៥ឆ្នាំ កាលពីពេលថ្មីនេះ បានវិលត្រឡប់មកកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ដោយឆ្លងកាត់ព្រំដែន Torkhamជាមួយភរិយារបស់លោក និងកូនៗ ៧នាក់របស់លោក ។
លោកនិយាយថា ពួកគេនិយាយប្រាប់ពួកយើងឲ្យចាកចេញជាបន្ទាន់ ។ ទ្រព្យសម្បត្តិរបស់ពួកយើងទំាងអស់ បានទុកចោល អ្វីៗទាំងអស់ បានបាត់បង់ ។ ឥឡូវ ពួកយើងគ្មានអ្វីសេសសល់នោះទេ ។
កើត និងរស់នៅក្នុងប្រទេសប៉ាគីស្ថាន លោក Ezatullah បានធ្វើការជាកម្មករនៅទីក្រុង Rawalpindi ពេញមួយជីវិតរបស់លោក ។ បច្ចុប្បន្នលោកប្រឈមនឹងការលំបាកខ្លាំង ក្នុងការឧបត្ថម្ភគ្រួសាររបស់លោកនៅក្នុងប្រទេសដែលលោកមិនដែលស្គាល់ ជាទីដែលមានអត្រាអត់ការងារធ្វើ និងក្រីក្រខ្លាំង ។
ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានទទួលយកមនុស្សភាគច្រើននៃជនភៀសខ្លួន និងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនអាហ្វហ្គានីស្ថាន ៥,២៥លាននាក់ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង ២នាក់ បង្ខំឲ្យមានអរិភាពកើនឡើងលើសហគមន៍អាហ្វហ្គានីស្ថាន ៕