អាមេរិកនឹងដាក់ទណ្ឌកម្មស៊ូដង់ ក្រោយរកឃើញអាវុធគីមីត្រូវបានប្រើប្រាស់អំឡុងសង្រ្គាមស៊ីវិល

2025/05/24 02:26:58 am        40

សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើប្រទេសស៊ូដង់ ក្រោយពួកគេរកឃើញថា យោធាប្រទេសមួយនេះ បានប្រើប្រាស់អាវុធគីមីកាលពីឆ្នំាមុន អំឡុងពេលប្រយុទ្ធគ្នាជាមួយកងកម្លាំងប៉ារ៉ា ។ 

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tammy Bruce និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់បញ្ឈប់ការប្រើប្រាស់អាវុធទាំងអស់នេះ និងរក្សាកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាអាវុធគីមី ។

លោក Bruce និយាយថា សភាអាមេរិក ត្រូវបានជូនដំណឹងពីការសម្រេចចិត្តរបស់ក្រសួងការបរទេស ហើយទណ្ឌកម្មនឹងត្រូវដាក់ប្រហែលនៅថ្ងៃទី ៦ ខែមិថុនា ខាងមុខ ។

ទណ្ឌកម្មនេះដែរ នឹងរួមបញ្ចូលការរឹតត្បិតលើការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសស៊ូដង់ និងរារាំងការចូលប្រើប្រាស់បណ្តាញឥណទានរបស់សហរដ្ឋអាមេរិក ។ 

សេចក្តីថ្លែងការណ៍របស់លោក Bruce ពុំបានបញ្ជាក់នោះទេពីរឿងរ៉ាវលម្អិតបន្ថែមទៀតនៃពេលវេលា និងទីកន្លែងដែលអាវុធគីមីត្រូវបានប្រើប្រាស់ដោយកងកម្លាំងរដ្ឋាភិបាលស៊ូដង់ ។

កាសែត New York Times បានរាយការណ៍កាលពីខែមករាថា កងកម្លាំងរដ្ឋាភិបាលស៊ូដង់ បានប្រើប្រាស់អាវុធគីមីយ៉ាងហោច ២លើក នៅតំបន់ដាច់ស្រយាលរបស់ប្រទេសស៊ូដង់លើកងកម្លាំងគាំទ្ររហ័ស(RSF) ។ 

សេចក្តីរាយការណ៍នេះ បានលើកឡើងប្រភពពីក្រុមមន្រ្តីសហរដ្ឋអាមេរិកពុំប្រាប់ឈ្មោះ ដែលនិយាយថា អាវុធគីមីអាចមានឧស្ម័នក្លរីន នាំឲ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងររហូតដល់ស្លាប់ ៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm